Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ កាត់ជំនួយ​ អាចបណ្តាលឱ្យមនុស្ស ១៤លាននាក់ស្លាប់នៅឆ្នាំ​២០៣០

បានផុស

នៅ

ការសិក្សាថ្មីមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet ព្រមានថាការសម្រេចចិត្តរបស់អតីតប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ក្នុងការកាត់បន្ថយជំនួយមនុស្សធម៌អាចនាំឱ្យមានមនុស្សស្លាប់ជាង ១៤ លាននាក់នៅទូទាំងពិភពលោកនៅឆ្នាំ ២០៣០ ដែលក្នុងនោះ មួយភាគបីជាកុមារមានអាយុក្រោម ៥ ឆ្នាំ។

ប្រជាជនអេត្យូពី ទទួលបានជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។ (រូបភាព៖ WFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន​BBC របាយការណ៍នេះបានធ្វើឡើងបន្ទាប់ពីការប្រកាសរដ្ឋបាលរបស់លោក ត្រាំ នៅដើមឆ្នាំនេះថា ខ្លួនបានលុបចោលកម្មវិធីជាង ៨០% នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID)។ រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បាននិយាយថា ជំនួយដែលនៅសេសសល់នឹងត្រូវគ្រប់គ្រងដោយផ្ទាល់នៅក្រោមក្រសួងការបរទេសសម្រាប់ការត្រួតពិនិត្យ “មានប្រសិទ្ធភាពជាង”។ ទោះជាយ៉ាងណាក៏ដោយ អ្នករិះគន់ព្រមានថា ការសម្រេចចិត្តនេះអាចផ្លាស់ប្តូរវឌ្ឍនភាពសុខភាពរយៈពេលពីរទសវត្សរ៍នៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម។

សហអ្នកនិពន្ធនិងស្រាវជ្រាវលោក Davide Rasella មកពីវិទ្យាស្ថាន Barcelona សម្រាប់សុខភាពសកល បានប្រដូចទំហំនៃផលប៉ះពាល់ទៅនឹងសង្រ្គាមដ៏ធំ ឬជំងឺរាតត្បាត។ ការសិក្សាបានពិនិត្យទិន្នន័យពីប្រទេសចំនួន១៣៣ហើយបានរកឃើញថា USAID បានជួយការពារការស្លាប់ចំនួន ៩១ លាននាក់នៅចន្លោះឆ្នាំ ២០០១​និង ២០២១។ អ្នកជំនាញប៉ាន់ប្រមាណថា ការកាត់បន្ថយជំនួយរបស់សហរដ្ឋអាមេរិកចំនួន ៨៣% អាចបណ្តាលឱ្យកុមារប្រហែល ៧០០,០០០ នាក់ស្លាប់ជារៀងរាល់ឆ្នាំ។

ក្មេងៗទទួលបានជំនួយពី USIAD (រូបភាព៖ Reuters)

បញ្ហានេះបាននាំឲ្យ មន្ទីរពេទ្យក្នុងជំរុំជនភៀសខ្លួន Kakuma នៃប្រទេសកេនយ៉ា កើនឡើងអ្នកជំងឺកង្វះអាហារូបត្ថម្ភ ជាមួយនឹងអាហារូបត្ថម្ភក្នុងកម្រិតទាបបំផុត។ មន្ត្រីអង្គការសហប្រជាជាតិនិយាយថា មនុស្សរាប់សែននាក់កំពុង «ស្រេកឃ្លានបន្តិចម្តងៗ» ដោយសារតែមានការរំខានដល់ជំនួយ។

ការរកឃើញទាំងនេះត្រូវបានចេញផ្សាយនៅពេលដែលមេដឹកនាំពិភពលោកបានប្រមូលផ្តុំគ្នានៅទីក្រុង Seville ប្រទេសអេស្ប៉ាញសម្រាប់សន្និសីទជំនួយដែលដឹកនាំដោយអង្គការសហប្រជាជាតិដ៏ធំបំផុតក្នុងរយៈពេលមួយទសវត្សរ៍។ ទីភ្នាក់ងារមនុស្សធម៌កំពុងជំរុញឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញនូវជំហរជំនួយរបស់ខ្លួន ដើម្បីការពារវិបត្តិសុខភាពពិភពលោកដែលកំពុងកើតមាន៕

រូបភាពដ៏ល្បីល្បាញកុមារម្នាក់ឈរនៅមុខស្លាកសញ្ញា​USIAD។ (រូបភាព៖ USIAD)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម