Connect with us

ព័ត៌មានជាតិ

ជំនួយ USAID នឹងបញ្ចប់ពីស៊ីម៉ាក់ចាប់ពីថ្ងៃទី១ ខែមីនា

បានផុស

នៅ

អង្គការចំនួន៣ទទួលជំនួយពីUSAID ដែលជាដៃគូរបស់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានប្រកាសរំសាយបុគ្គលិករបស់ខ្លួនចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥តទៅ ដែលប៉ះពាល់ដល់កម្លាំងបច្ចេកទេសស៊ីម៉ាក់ចំនួន២១០នាក់។

ក្នុង​សេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានឱ្យដឹងថាការរំសាយបុគ្គលិករបស់អង្គការទាំង៣ធ្វើឱ្យ​ប៉ះពាល់ដល់សកម្មភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាមក្នុងខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណាស៊ីម៉ាក់ថា នឹងខិតខំដោះស្រាយគ្រប់លទ្ធភាពនិងមធ្យោបាយ ដើម្បីរក្សាកម្លាំងជំនាញ​ទាំងអស់​ដែលត្រូវកាត់រំសាយចំនួន២១០នាក់នេះឱ្យនៅបន្តបំពេញភារកិច្ចក្នុងអង្គភាពជាធម្មតា។

ក្នុងសេចក្ដីប្រកាសនោះបញ្ជាក់ថា៖ «នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អង្គភាព CMAC បានទទួលព័ត៌មានជាផ្លូវការពីអង្គការដៃគូដោយស្នើសុំអង្គភាពCMAC ធ្វើការរំសាយបុគ្គលិកនិងកម្លាំងប្រត្តិបត្តិ​ការដែលស្ថិតនៅក្នុងគម្រោង​ជំនួយរបស់សហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥»។

CMAC បញ្ជាក់ថាក្រោយអស់ជំនួយពី USAID កម្លាំងប្រតិបត្តិការមានចំនួន៩២%នៅបន្តការប្រតិបត្តិការជាធម្មតា ដែលកម្លាំងទាំងនេះគាំទ្រដោយកម្ពុជា និងប្រទេសផ្ដល់ជំនួយដូចជាជប៉ុន ចិន អាឡីម៉ង់ CMAA អង្គការ JAMAS អង្គការ NPA អង្គការ APOPO និងអង្គការ MAG៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម