Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋបាលលោកត្រាំគ្រោងបញ្ឈប់បុគ្គលិក USAID ពី ១ម៉ឺននាក់ មកនៅត្រឹម ២៩០នាក់

បានផុស

នៅ

រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងនឹងកាត់បន្ថយចំនួនបុគ្គលិកនៅទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ពីជាង ១០០០០នាក់មកនៅប្រហែល ២៩០នាក់។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត​ New York Times នៅថ្ងៃទី០៧ខែកុម្ភៈ​ឆ្នាំ​២០២៥។

មាន​តែ​បុគ្គលិក ២៩៤នាក់នៅទីភ្នាក់ងារនេះនឹងត្រូវបានអនុញ្ញាតឱ្យរក្សាការងាររបស់ពួកគេ ក្នុងនោះមានត្រឹមតែ ១២ នាក់នៅក្នុងការិយាល័យអាហ្វ្រិក និង៨ នាក់នៅក្នុងការិយាល័យអាស៊ី។ បុគ្គលិកដែលនៅសេសសល់តិចតួចនោះ រួមមានបុគ្គលិកដែលមានជំនាញផ្នែកសុខភាព និងជំនួយមនុស្សធម៌ ។

ប្រភព​របស់​ New York Times ​បាន​​ឱ្យដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ បុគ្គលិក​មួយ​ចំនួន​បាន​ចាប់​ផ្តើម​ទទួល​បាន​ការ​ជូន​ដំណឹង​ពី​ការ​បញ្ចប់​ការងារ។ ជាមួយគ្នានេះគេហទំព័រ USAID បាននិយាយថា៖« គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រទី៧ខែកុម្ភៈ បុគ្គលិកដែលជួលដោយផ្ទាល់របស់ USAID ទាំងអស់នឹងត្រូវជូនដំណឹង ឱ្យឈប់សម្រាកនៅទូទាំងពិភពលោក លើកលែងតែបុគ្គលិកដែលត្រូវបានចាត់តាំងឱ្យទទួលខុសត្រូវចំពោះមុខងារសំខាន់នៃបេសកកម្ម ភាពជាអ្នកដឹកនាំស្នូល និងកម្មវិធីដែលបានកំណត់ជាពិសេស»។

(រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក J. Brian Atwood ដែលបម្រើការជាប្រធាន USAID អស់រយៈពេលជាង ៦ឆ្នាំ បាននិយាយថា ការបញ្ឈប់បុគ្គលិកយ៉ាងច្រើននឹងសម្លាប់ទីភ្នាក់ងារដែលបានជួយការពារមនុស្សរាប់សិបលាននាក់នៅជុំវិញពិភពលោកពីការស្លាប់។

គួរបញ្ជាក់ថា ទីភ្នាក់ងារជំនួយមនុស្សធម៌ចម្បងរបស់ទីក្រុងវ៉ាស៊ីនតោននេះ គឺជាគោលដៅនៃកម្មវិធីរៀបចំរដ្ឋាភិបាលឡើងវិញដែលដឹកនាំដោយលោក Elon Musk ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់​លោក ត្រាំ ចាប់តាំងពីប្រធានាធិបតី​បក្ស​សាធារណរដ្ឋចូលកាន់តំណែង​កាល​ពី​ថ្ងៃទី២០ខែមករា។

USAID មានបុគ្គលិកជាង ១០០០០ នាក់នៅជុំវិញពិភពលោក ដែលពីរភាគបី នៃពួកគេនៅខាងក្រៅសហរដ្ឋអាមេរិក។ USAID បានផ្តល់ជំនួយដល់ប្រទេសចំនួន ១៣០ ក្នុងឆ្នាំ២០២៣ ភាគច្រើនជាប្រទេសដែលមានជម្លោះ និងក្រីក្រខ្លាំង។ ប្រទេសដែលទទួលបានជំនួយច្រើនជាងគេគឺអ៊ុយក្រែន បន្ទាប់មកគឺប្រទេសអេត្យូពី ហ្សកដានី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ សូម៉ាលី យេម៉ែន និងអាហ្វហ្គានីស្ថាន។ នេះបើយោងតាមរបាយការណ៍របស់ CRS៕

(រូបភាព៖​ EPA)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម