ក្លឹបបាល់ទះអកសមុទ្រដែលប្រជុំដោយកីឡាករ កីឡាការិនីជាយុវជន និងនិស្សិត ទោះដឹងថាក្លឹបរបស់ខ្លួនតូចមិនមានកីឡាករអាជីពៗក្ដី ប៉ុន្តែមានចិត្តធំមិនខ្លាចញញើតក្នុងការចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់សម្ដេច ក្រឡាហោម
ស្មាត់ធំរបស់ក្លឹបស្នងការរាជធានីភ្នំពេញ រុន សុខជា រំលឹកអតីតកាលឡើងមកភ្នំពេញដើម្បីតេស្តសមត្ថភាពគឺវង្វេងផ្លូវពេញហ្នឹងទម្រាំរកកន្លែងឃើញ ខណៈពេលត្រឡប់ទៅដាច់ច្រវាក់ម៉ូតូត្រូវបណ្ដើរជាមួយមិត្តភ័ត្រ
កីឡាករជំនាញបាល់ដេញ ឧក រដ្ឋា បើទោះដឹងថាខ្លួនមានកម្ពស់មិនសូវបាន ប៉ុន្តែក្ដីស្រមៃគឺនៅតែចង់ជាប់ជាកីឡាករជម្រើសជាតិបាល់ទះកម្ពុជានៅថ្ងៃណាមួយ ខណៈការតស៊ូខំប្រឹងប្រែងមាននៅជាប់ក្នុងខួរក្បាលរបស់ខ្លួនជានិច្ច។
លោក ហេង វុទ្ធី បានជួបសំណេះសំណាលជាមួយក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងបានឧបត្ថម្ភសម្ភារ ថវិកាមួយចំនួនដល់គ្រូបង្វឹក កីឡាករ ដើម្បីជាការលើកទឹកចិត្តត្រៀមខ្លួនចូលរួមការប្រកួតពានរង្វាន់សម្ដេច
ស្មាត់មកពីខេត្តកំពង់ចាម រុន សុខជា ថាបើមិនបានចូលចាប់អាជីពបាល់ទះទេនៅពេលប្រហែលកំពុងធ្វើស្រែចម្ការ ព្រោះមិនសូវមានចំណេះដឹង ឬមិនសូវចេះធ្វើអ្វីផ្សេងឡើយក្រុមគ្រួសារជាអ្នកស្រែតាំងតែពីមុនរហូតពេលបច្ចប្បន្ននេះ។
អគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជា លោក អាំង សិរីពិសិដ្ឋ ថាការប្រកួតពានរង្វាន់សប្បុរសធម៌កន្លងទៅនេះគឺបានជួយដល់ក្រុមទាំង៤ ដឹងពីចំណុចល្អ និងកង្វះខាតរបស់ខ្លួនដើម្បីពង្រឹងក្រុមឡើងវិញត្រៀមប្រកួតពានរង្វាន់សម្ដេច ក្រឡាហោម ខាងមុខនេះ។
ស្មាត់លេចធ្លោ ចាន់ វាសនា ថាការចូលចាប់អាជីពបាល់ទះនេះអាចជារឿងចៃដន្យសម្រាប់ខ្លួន ព្រោះការដែលបានចូលហ្វឹកហាត់បែបស្ដង់ដា ឬនៅចូលក្លឹបស្នងការរាជធានីភ្នំពេញដោយសារតែមានផ្ទះជួលជាប់កន្លែងគេហ្វឹកហាត់ប៉ុណ្ណោះ។