ព័ត៌មានជាតិ
ក្រុមដែលចូលរួមការប្រកួតសប្បរសធម៌កន្លងទៅនេះច្បាស់ជាបានដឹងពីចំណុចខ្វះខាតរបស់ខ្លួនដើម្បីត្រៀមលេងពានសម្ដេច ក្រឡាហោម
អគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជា លោក អាំង សិរីពិសិដ្ឋ ថាការប្រកួតពានរង្វាន់សប្បុរសធម៌កន្លងទៅនេះគឺបានជួយដល់ក្រុមទាំង៤ ដឹងពីចំណុចល្អ និងកង្វះខាតរបស់ខ្លួនដើម្បីពង្រឹងក្រុមឡើងវិញត្រៀមប្រកួតពានរង្វាន់សម្ដេច ក្រឡាហោម ខាងមុខនេះ។

លោក អាំង សិរីពិសិដ្ឋ
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឲ្យដឹងថា ការប្រកួតសប្បុរសធម៌កន្លងទៅបានទាំងថវិកាជួយជនភៀសសឹក កងទ័ព ផង និងបានជួយដល់ការពង្រឹងក្រុមទាំង ៤ផងដែរ។ ពោលក្រុមទាំង៤ មិនថា វិសាខា ក្រសួងមហាផ្ទៃ ស្នងការ និងបញ្ជាការដ្ឋានអង្គរក្ស បានដឹងពីចំណុចល្អ និងចំណុចខ្វះខាតរបស់ក្រុមខ្លួនដើម្បីបានកែប្រែក៏ដូចជារៀបចំក្រុមលេងឲ្យបានកាន់តែប្រសើរឡើង។
អគ្គលេខាធិការរូបនេះបន្តទៀតថា តាមមើលជាក់ស្ដែងកីឡាករដែលចូលរួមប្រកួតកន្លងទៅនេះសុទ្ធតែជាបេក្ខភាពដែលក្រុមអាចនឹងដាក់ឲ្យលេងនៅពានរង្វាន់សម្ដេច ក្រឡាហោម។ ដូច្នេះការប្រកួតកន្លងទៅនេះក៏ជាការប្រកួតកម្ពៅសាច់ដុំដល់ក្រុមទាំងនោះផងដែរ។

ទិដ្ឋភាពប្រកួតសប្បុរសធម៌កន្លងទៅ
ជាមួយគ្នានោះលោកក៏សុំការអភ័យទោសដល់ក្រុមបាល់ទះស្នងការរដ្ឋាននគរបាលខេត្តស្វាយរៀងដែលជាម្ចាស់ពានសម្ដេច ក្រឡាហោម ផងដែរដែលមិនបានអញ្ជើញឲ្យចូលរួមការប្រកួតសប្បរធម៌នេះ ព្រោះមិនចង់រំខានដល់ក្រុមត្រូវធ្វើដំណើរមកភ្នំពេញនាំឲ្យឆ្ងាយជាដើម។

ទិដ្ឋភាពប្រកួតសប្បុរសធម៌កន្លងទៅ
បញ្ជាក់ដែរថា សហព័ន្ធបាល់ទះកម្ពុជាបានរៀបចំការប្រកួតសប្បុរសធម៌ជួយជនភៀសសឹក និងកងទ័ព កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិ។ ក្រុមជាប់ចំណាត់ថ្នាក់លេខ១ បានលើស្នងការរាជធានីភ្នំពេញ លេខ២ បានលើ ក្រសួងមហាផ្ទៃ លេខ៣ បានលើ វិសាខា និងលេខ៤ បញ្ជាការរដ្ឋានអង្គរក្ស។ ពានរង្វាន់សម្ដេច ក្រឡាហោម នឹងចាប់ផ្ដើមពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ តទៅ៕
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


