កីឡា
ក្លឹបបាល់ទះអកសមុទ្រ ដឹងថាខ្លួនតូច ប៉ុន្តែចិត្តធំមិនខ្លាចក្នុងការចូលរួមប្រកួតពានរង្វាន់សម្ដេច ក្រឡាហោម
ក្លឹបបាល់ទះអកសមុទ្រ ដែលប្រជុំដោយកីឡាករ កីឡាការិនី ជាយុវជន និងនិស្សិត ទោះដឹងថាក្លឹបរបស់ខ្លួនតូចមិនមានកីឡាករអាជីពៗក្ដី ប៉ុន្តែមានចិត្តធំមិនខ្លាចញញើតក្នុងការចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់សម្ដេច ក្រឡាហោម នៅថ្ងៃទី៧ ខែកម្ភៈ ឆ្នាំ២០២៦ នេះហើយ។

រូបភាពលើផេកក្លឹបអកសមុទ្រ
លោក ម៉ៅ សុផាន់ណៃ ម្ចាស់ក្លឹបបាល់ទះអកសមុទ្របានឲ្យដឹងថា ការចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់ សម្ដេច ក្រឡាហោម ឆ្នាំនេះជាលើកទី២ ហើយសម្រាប់ក្រុមបុរស និងជាលើកទី១ សម្រាប់ក្រុមនារីរបស់លោក។ ក្លឹបប្រើប្រាស់កីឡាករ កីឡាការិនីរបស់អកសមុទ្រសុទ្ធតែម្ដងដែលជាយុជន និងជានិស្សិត អ្នកធ្វើការងារផ្សេងៗ ពោលមិនមានខ្ចីជើង ឬទិញកីឡាករបរទេសពីណាមកជួយនោះឡើយ។
ម្ចាស់ក្លឹបខាលើបន្តទៀតថា បើនិយាយពីការហ្វឹកហាត់វិញគឺធ្វើឡើងជារៀងរហូតមកហើយ ប៉ុន្តែមិនជាប់លាប់ដូចក្លឹបដទៃ។ បើទោះជាដឹងថាការប្រកួតនេះប្រជុំដោយក្លឹបធំៗ ជួបស្មាត់ល្អៗយ៉ាងណាក្ដី ប៉ុន្តែក្រុមអបសមុទ្រមិនខ្លាចញញើតអ្វីនោះឡើយ ពោលស្មារតី នៃការចង់ប្រកួតម្នាក់ៗរង់ចាំតែពេលវេលាមកដល់ប៉ុណ្ណោះ។

រូបភាពលើផេកក្លឹបអកសមុទ្រ
ការចូលរួមនេះមានសារសំខាន់ចំពោះក្រុមអកសមុទ្រគឺបានលើកទឹកចិត្តដល់យុវជន សិស្សនិស្សិត និងអ្នកធ្វើការងារផ្សេងៗបានលេងកីឡាពីពេលទំនេរ បានជំរុញឲ្យគ្រប់គ្នាមានភាពក្លាហាន និងមានមោទកភាពចំពោះការបង្ហាញខ្លួនក្នុងពានរង្វាន់ធំមួយនេះ និងបំពេញក្ដីសុខរបស់ខ្លួនម្នាក់ៗដោយចាត់ទុកជាការប្រកួតបង្កើតភាពសប្បាយរីករាយ និងមិនគិតពីលទ្ធផល។

រូបភាពលើផេកក្លឹបអកសមុទ្រ
បញ្ជាក់ដែរថា ពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ ឆ្នាំ២០២៦ នេះនឹងចាប់ដំណើរការប្រកួតជាផ្លូវនៅថ្ងៃទី៧ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា នៅវិមានពហុកីឡដ្ឋានជាតិ។ ក្រុមចូលរួមប្រកួតប្រជែងមានសរុប ៣២ក្រុមបែងចែកជា ៨ពូល។ សម្រាប់ក្លឹបបាល់ទះអបសមុទ្រគឺស្ថិតនៅក្នុងពូល D ជាមួយក្រុម បញ្ជាការដ្ឋានអង្គរក្ស A ស្នងការ ន ប ពោធិសាតិ៍ ស្នងការ ន ប ខេត្តកណ្ដាល៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


