កីឡា
ចាន់ វាសនា ការចាប់អាជីពជាកីឡាករបាល់ទះនេះអាចជារឿងចៃដន្យសម្រាប់រូបគេ
ស្មាត់លេចធ្លោ ចាន់ វាសនា ថាការចូលចាប់អាជីពបាល់ទះនេះអាចជារឿងចៃដន្យសម្រាប់ខ្លួន ព្រោះការដែលបានចូលហ្វឹកហាត់បែបស្ដង់ដា ឬនៅចូលក្លឹបស្នងការរាជធានីភ្នំពេញ ដោយសារតែមានផ្ទះជួលជាប់កន្លែងគេហ្វឹកហាត់ប៉ុណ្ណោះ។

កីឡាករ ចាន់ វាសនា
កីឡាករ ចាន់ វាសនា បានឲ្យដឹងថា ការចាប់អាជីពបាល់ទះនេះអាចជារឿងចៃដន្យមួយសម្រាប់ខ្លួននោះទេ ដោយសារតែនៅផ្ទះជួលឯទួលសង្កែក្បែរជិតកន្លែងក្លឹបបាល់ទះស្នងការហ្វឹកហាត់ពីមុន។ រូបគេតែងតែមកលេង និងមើលបាល់ទះជាប្រចាំ ស្របពេលម្ចាស់តារាងឃើញកាយសម្បទាខ្ពស់ល្អ និងឲ្យសាកល្បងលោតម៉ាត់បានល្អទៀតទើបមានឱកាសតាំងពីពេលនោះមក។

ក្រុមបាល់ទះស្នងការរាជធានីភ្នំពេញ
ស្មាត់មកពីខដ្តកំពង់ចាមរូបនេះបន្ថែមទៀតថា បន្ទាប់ពីម្ចាស់តារាងមើលឃើញពីសមត្ថភាព និងកាយសម្បទាអំណោយផងរួចមកក៏បានទាក់ទងទៅកាន់ក្លឹបស្នងការដើម្បីតេស្តរួចក៏បានជាប់តាំងពីពេលនោះមករហូតដល់មានកេរ្តិ៍ឈ្មោះដូចបច្ចុប្បន្ននេះ។
វាសនា បន្តទៀតថា ការដែលបានចូលរួមជាមួយក្លឹបស្នងការរាជធានីភ្នំពេញនេះគឺពិតជាសប្បាយចិត្តខ្លាំង ព្រោះធ្លាប់ឃើញតែស្មាត់ធំៗលេង ឬប្រកួត ឥលូវខ្លួនឯងបានចូលដូចកីលាករផ្សេងៗដែរ។ មួយទៀតខ្លួនធ្លាប់គិតថាចង់ចូលហាត់នៅក្លឹបអាជីពដែរហើយក៏បានសម្រេចដូចក្ដីបំណង។

ក្រុមបាល់ទះស្នងការរាជធានីភ្នំពេញ
បញ្ជាក់ដែរថា ចាន់ វាសនា ជាស្មាត់វ័យក្មេង និងកំពុងលេចធ្លោមួយរបស់ក្លឹបបាល់ទះស្នងការរាជធានីភ្នំពេញ។ ជាកីឡាករទើបប្រឡូកក្នុងវិស័យបាល់ទះនោះទេ ប៉ុន្តែទម្រង់លេង និងសមត្ថភាពល្អរហូតមានអ្នកគាំទ្រខ្លះថាដូចទៅហ្នឹងការលេងរបស់រៀមច្បង វឿន វាសនា ដែលជាតារាងបាល់ទះរបស់វិសាខា ទៀតផង។ រូបគេចាប់ហ្វឹកហាត់បែបស្ដង់ដារ និងចូលមកកាន់ក្លឹបអាជីពតាំងពីឆ្នាំ២០២២ រហូតពេលបច្ចុប្បន្ននេះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


