ខ្សែបម្រើរបស់ក្លិបបាល់ទាត់ វិសាខា Alisher Mirzaev មានឆន្ទៈចង់លេងតំណាងឱ្យជម្រើសជាតិ កម្ពុជា បន្ទាប់ពីទទួលបានសញ្ជាតិខ្មែរជាផ្លូវការ។ នេះបើតាមការបញ្ជាក់ដោយលោក ហុក សុចិត្រា អគ្គលេខាធិការក្លិប វិសាខា។
លោកហុក សុចិត្រា អគ្គលេខាធិការរបស់ក្លិបាល់ទាត់ វិសាខា បានបង្ហាញពីចក្ខុវិស័យរបស់ក្លិប ដោយខិតខំពង្រីកហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺកីឡដ្ឋានតែម្តង ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់អន្តរជាតិនាពេលអនាគត។
អគ្គលេខាធិការក្លិប វិសាខា លោក ហុក សុចិត្រា បានបង្ហើបអំពីផែនការរបស់ក្លិបរដូវកាលនេះ ដោយដាក់គោលដៅធំចង់ឈ្នះទាំងពានលីគកំពូលកម្ពុជា...