កីឡា
វិសាខា ពង្រីកកីឡដ្ឋានឱ្យទំនើបស្តង់ដា ជាចក្ខុវិស័យត្រៀមធ្វើម្ចាស់ផ្ទះ ពេលលេងពានអន្តរជាតិ
លោក ហុក សុចិត្រា អគ្គលេខាធិការរបស់ក្លិបាល់ទាត់ វិសាខា បានបង្ហាញពីចក្ខុវិស័យរបស់ក្លិប ដោយខិតខំពង្រីកហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺកីឡដ្ឋានតែម្តង ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់អន្តរជាតិនាពេលអនាគត។

ឆ្លើយតបនឹងសំណួររបស់សារព័ត៌មាន «កម្ពុជាថ្មី» ថា តើការខិតខំពង្រីកកីឡដ្ឋានឱ្យទំនើបស្តង់ដា ហើយឥឡូវនេះបានបំពេញកន្លែងអង្គុយដល់ទៅ ៤ ជ្រុង ជាការត្រៀមខ្លួនរបស់ក្លិបក្នុងការលេងពានអន្តរជាតិនាពេលអនាគតមែនឬទេ? លោក ហុក សុចិត្រា មានប្រសាសន៍ថា៖ «នេះវាជាគោលដៅ ជាគោលដៅរបស់លោកជំទាវប្រធាន ដែលលោកដាក់គោលដៅឱ្យក្រុមការងាររបស់យើងធ្វើ ហើយក៏ដាក់គោលដៅឱ្យក្រុមការងាររបស់យើងទាំងអស់គ្នាធ្វើបច្ចុប្បន្នភាព រៀងរាល់ឆ្នាំ។ បានសេចក្តីថា ជាគោលដៅរបស់យើង គឺយើងចង់យកក្លិបរបស់យើងតំណាងឱ្យប្រទេសទៅចូលរួមការប្រកួតលក្ខណៈអន្តរជាតិ»។
បុរសវ័យ ៥១ ឆ្នាំរូបនេះបានបន្តទៀតថា៖ «អ៊ីចឹងមុនពេលយើងទៅចូលរួម ទាល់តែយើងមានហេដ្ឋារចនាសម្ព័ន្ធ យើងមានការអភិវឌ្ឍ យើងមានការរៀបចំបណ្តុះបណ្តាលថ្នាល យុវជនគ្រប់ទាំងអស់។ នេះគឺជាគោលដៅរបស់លោកជំទាវ ដែលលោកបានដាក់មកឱ្យពួកយើងធ្វើ ធ្វើម៉េចដើម្បីឱ្យបានទៅដល់គោលដៅរបស់លោក។ អ៊ីចឹងអ្វី ដែលពួកយើងកំពុងធ្វើរាល់ថ្ងៃនេះ គឺជាការធ្វើដំណើតាមដំណាក់កាលនីមួយៗ រហូតទៅដល់គោលដៅ។ យើងស្វែងរកការប្រកួតអន្តរជាតិមួយលេងតំណាងឱ្យប្រទេស ហើយយើងធ្វើឱ្យការប្រកួតរបស់យើង នៅក្នុងទឹកដីរបស់យើង ដែលអាចប្រើប្រាស់កីឡដ្ឋានផ្ទាល់ខ្លួន សម្រាប់តំណាងការប្រកួតតំណាងឱ្យប្រទេសតែម្តង»។

ទាក់ទងជាមួយនឹងរឿងនេះ លោក ហុក សុចិត្រា បានបញ្ជាក់យ៉ាងច្បាស់អំពីគោលដៅ ក៏ដូចជាចក្ខុវស័យរបស់ក្លិប ដែលទទួលបានអនុសាសន៍ពីប្រធានក្លិបលោកជំទាវ កែ សួនសុភី។ តាមរយៈការខិតខំពង្រីកកីឡដ្ឋានឱ្យស្របតាមស្តង់ដាអន្តរជាតិនេះដែរ គឺក្លិបមានគោលដៅធំ ដើម្បីអាចយកកីឡដ្ឋានផ្ទាល់ខ្លួន រៀបចំធ្វើជាម្ចាស់ផ្ទះ នៅពេលខ្លួនមានឱកាសទទួលបានកៅអីចូលលេងពានអន្តរជាតិណាមួយនាពេលអនាគត។
គួរឱ្យដឹងថា បច្ចុប្បន្ននេះ ក្លិបវិសាខា ត្រូវបានគេចាត់ទុកជាក្លិប ដែលមានហេដ្ឋារចនាសម្ព័ន្ធទំនើបជាងគេបំផុតមួយនៅក្នុងប្រទេស កម្ពុជា។ កាលពីពេលថ្មីៗនេះ ក្លិបទើបតែបានធ្វើពិធីក្រុងពាលី ដើម្បីសុំសេចក្តីសុខក្នុងការសាងកន្លែងអង្គុយមួយខាងទៀតនៅទិសខាងជើង ដើម្បីបង្គ្រប់ឱ្យគ្រប់ចំនួន ៤ ជ្រុង៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


