កីឡា
អគ្គលេខាធិការក្លិប វិសាខា ថា រដូវកាលនេះដាក់ផែនការធំ ឈ្នះពានទាំង លីគ និង Hun Sen Cup
អគ្គលេខាធិការក្លិប វិសាខា លោក ហុក សុចិត្រា បានបង្ហើបអំពីផែនការរបស់ក្លិបរដូវកាលនេះ ដោយដាក់គោលដៅធំចង់ឈ្នះទាំងពានលីគកំពូលកម្ពុជា Cambodian Premier League និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។

ថ្លែងប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» លោកហុក សុចិត្រា ថា ៖«ពីរដូវកាលមុនមកដល់រដូវកាលនេះ យើងមានបញ្ហាតិចតួចពីការរៀបចំក្រុម។ ចំណុចនេះ វាធ្វើឱ្យយើងមិនទទួលបានលទ្ធផលល្អ ដូចអ្វីដែលយើងចង់បាន។ សម្រាប់ឆ្នាំនេះយើងបានរៀបចំ ហើយយើងមានការផ្លាស់ប្តូរ និងដោះស្រាយនូវរាល់បញ្ហា ដែលកើតឡើង។ យើងនឹងរៀបចំក្រុមមួយដ៏ល្អនៅឆ្នាំនេះ គឺយើងមានការនាំចូលកីឡាករថ្មី ២ ទៅ ៣ នាក់។ ចំណែកក្រុមការងារគ្រូបង្វឹក ក៏មានការរៀបចំថ្មី»។
អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិ កម្ពុជា វ័យ ៥១ ឆ្នាំបានមានប្រសាសន៍បន្តថា ៖«សង្ឃឹមថា រយៈពេលនៃការប្រមូលផ្តុំ ហ្វឹកហាត់ ការរៀបចំក្រុមរបស់យើងសម្រាប់ត្រៀមរដូវកាលនេះ ក្នុងរយៈពេលជិត ២ នេះ នឹងបានល្អ…។ ព្រោះរដូវកាលនេះ យើងត្រូវការដាក់គោលដៅខ្ពស់សម្រាប់ការប្រកួតរដូវកាល ២០២៥-២០២៦ គឺពួកយើងមានគោលដៅខ្ពស់ ដើម្បីឈ្នះពានលីគ និងពានសម្តេចតេជោ ហ៊ុន សែន ។ វាជាគោលដៅ ដែលយើងចង់បានកៅអី ឡើងទៅលេងការប្រកួតអន្តរជាតិតំណាងឱ្យប្រទេស»។

តាមប្រសាសន៍របស់លោក ហុក សុចិត្រា បានលើកឡើង គឺ ក្លិបវិសាខាបានមមារញឹកខ្លាំងក្នុងការរៀបចំក្រុមសម្រាប់រដូវកាលថ្មី ២០២៥-២០២៦ ពោលទាំងការនាំចូលកីឡាករថ្មី និងការរៀបចំក្រុមការងារគ្រូបង្វឹក។ រដូវកាលនេះ ក្លិបមានគោលដៅធំ ដោយចង់ឈ្នះទាំងពានលីគ និងពានសម្តេចតេជោ ហ៊ុន សែន។ ក្លិបបានដាក់គោលដៅធំបែបនេះ គឺដើម្បីអាចដណ្តើមកៅអីឡើងទៅលេងពានអន្តរជាតិ ដែលជាពានកម្រិតទី ២ ប្រចាំទ្វីបអាស៊ី AFC Champions League Two នៅរដូវកាលក្រោយ។
គួរឱ្យដឹងថា រដូវកាលនេះក្លិបវិសាខា បានធ្វើការរុះរើក្រុមគួរឱ្យកត់សម្គាល់ តាមរយៈការបញ្ចេញកីឡាករមួយចំនួន ហើយបាននាំចូលកីឡាករថ្មីវិញ។ ជាពិសេសកីឡាករបរទេស ៣ នាក់សុទ្ធតែមានគុណភាព ដូចជាកីឡាករ Breno Caetano, Benson Omala និងខ្សែប្រយុទ្ធ Nana Kwame។ ចំណែកគ្រូបង្វឹកវិញ ក៏បានផ្លាស់ប្តូរផងដែរ ដោយសម្រេចតែងតាំងគ្រូបង្វឹកថ្មីសញ្ជាតិ អង់គ្លេស លោក Gerard Jones ដើម្បីមកដឹកនាំ៕

អត្ថបទ៖ សេម កុសល
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១


