ព័ត៌មានអន្ដរជាតិ
ជប៉ុន ប្រកាសឲ្យប្រជាជនជម្លៀសខ្លួនបន្ទាន់ ខណៈព្យុះទីហ្វុង Ha Long មានកម្លាំងខ្លាំងមហិមា
យោងតាម NHK បានដកស្រង់ចេញពីទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) ដោយចេញការព្រមានជាបន្ទាន់មួយ ខណៈដែលព្យុះទីហ្វុង Ha Long (ព្យុះទី ២២ នៅប្រទេសជប៉ុន) បានបោកបក់មកភាគខាងត្បូងនៃប្រទេស ជាមួយនឹងកម្លាំងខ្យល់បក់ខ្លាំងដែលអាចបំផ្លាញផ្ទះសម្បែង។ ជាពិសេស កោះ Izu នឹងក្លាយជាតំបន់ដែលរងគ្រោះដោយផ្ទាល់បំផុត នៅព្រឹក ថ្ងៃទី៩ ខែតុលានេះ។

ការព្យាករណ៍ចុងក្រោយពី JMA បានគូសបញ្ចាក់ថា ខ្យល់ខ្លាំងបំផុតមានកម្លាំង ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយមានខ្យល់បក់រហូតដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលជាកម្រិតព្យុះទីហ្វុងខ្លាំង គ្រប់គ្រាន់ដើម្បីបំផ្លាញដើមឈើធំៗ បំផ្ទុះដំបូល អគារ និងបំផ្លាញរចនាសម្ព័ន្ធទន់ខ្សោយ។ ចំណែកកោះ Izu ត្រូវបានគេរំពឹងថា នឹងទទួលភ្លៀងរហូតដល់ ១៨០ មីលីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោងរហូតដល់ព្រឹកថ្ងៃសុក្រតែម្ដង។
ទីភ្នាក់ងារឧតុនិយមជប៉ុនបាននិយាយទៀតថា ប្រភេទភ្លៀងធ្លាក់ខ្លាំងដែលមនុស្សមិនធ្លាប់ជួបប្រទះ នឹងគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្ស។ ដូច្នេះ JMA បានចេញការណែនាំឲ្យប្រជាជននៅតំបន់ Izu, Kanto, Hachijo និង Tokai ត្រូវមានការប្រុងប្រយ័ត្ន ដើម្បីការពារខ្លួន។ ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុន ក៏បានចេញការព្រមានចំពោះខ្យល់បក់ខ្លាំង និងរលកខ្ពស់នៅក្នុងទីក្រុង និងភូមិចំនួនប្រាំមួយផ្សេងទៀតដែរ។
ទីភ្នាក់ងារនេះបាននិយាយថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ព្យុះទីហ្វុងបានស្ថិតនៅលើផ្ទៃទឹកក្បែរកោះ Hachijojima ដោយផ្លាស់ទីទៅភាគឦសានក្នុងល្បឿន ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។ វាត្រូវបានព្យាករណ៍ថា នឹងផ្លាស់ទីទៅទិសខាងកើត។
សូមជម្រាបជូនថា ព្យុះទីហ្វុង Ha Long គឺជាព្យុះដ៏ខ្លាំងបំផុតមួយដែលកំពុងខិតជិតប្រទេសជប៉ុនក្នុងឆ្នាំ ២០២៥ ជាមួយនឹងរចនាសម្ព័ន្ធពេញលេញ និងថាមពលដ៏ធំបំផុត។ អ្នកជំនាញខាងឧតុនិយមព្រមានថា ទោះបីជាវាមិនបានធ្វើប៉ះដីគោកដោយផ្ទាល់ក៏ដោយ ឥទ្ធិពលនៃព្យុះនេះអាចបណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់តំបន់ឆ្នេរនៃភាគកណ្តាល និងភាគខាងកើតប្រទេសជប៉ុន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


