Connect with us

ព័ត៌មានជាតិ

វិចិត្រករសៀវភៅគំនូរស-ខ្មៅ បង្ហាញស្នាដៃសាច់រឿងកុលាបប៉ៃលិន ជិត២០០ទំព័រ ត្រៀមបោះពុម្ព

បានផុស

នៅ

លោក អ៊ុត រឿន វិចិត្រករដ៏មានកិត្តិនាម តាំងពីជំនាន់សង្គមរាស្ត្រនិយមមកទល់នឹងបច្ចុប្បន្ន ដែលតែងបង្ហាញស្នាដៃរបស់លោកលើសៀវភៅគំនូរ ស ខ្មៅ តាមរយៈរឿងអក្សរសិល្ប៍ខ្មែរជាច្រើន។ ដ្បិតបច្ចុប្បន្ន លោកមានវ័យចំណាស់ណាស់ទៅហើយ តែលោកនៅតែបន្តទេពកោសល្យពេញដោយជំនាញរបស់លោក ក្នុងការគូរ ឱ្យអ្នកជំនាន់ក្រោយខ្មែរបានអាន ក្លែមនឹងរូបភាពផង ហើយក៏ដើម្បីរក្សាការចងចាំល្អៗសម្រាប់លោកផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈហ្វេសប៊ុកផ្លូវការ Uth Roeun កាលពីថ្ងៃទី១១តុលា ភ្ជាប់នឹងរូបភាពសន្លឹកសៀវភៅគំនូរស-ខ្មៅ វីរវិចិត្រកររូបនេះ បានបង្ហើបថា នោះជាវគ្គខ្លះក្នុងរឿងកុលាបប៉ៃលិនដែលលោកបានគូរជារូបភាពហូរហែតាមសាច់រឿង ជិត ២០០ទំព៌រ ហើយបម្រុងនឹងយកទៅបោះពុម្ព។ ចំណែកសាច់រឿងនិងពាក្យពេចន៍ លោកយកតាមស្នាដៃនិពន្ធរបស់ម្ចាស់ដើមដដែល ពុំមានកែកុនអ្វីឡើយ។

បើតាមទំព័រហ្វេសប៊ុក ចៅកម្ពុជា បានឱ្យដឹងថា លោក អ៊ុត រឿន បានបន្សល់ទុកនូវស្នាដៃជាច្រើនតាមរយៈប្រលោមលោករូបភាពក្របលើសៀវភៅប្រលោមលោក និងលើសំបកកាសែតចម្រៀងជាដើម។ល។

ប្រភពដដែលបន្តថា “លោកគ្រូបានមានប្រសាសន៍លេងសើចនឹងខ្លួនអំពីអនុស្សាវរីយ៍កាលពីយុវវ័យថា “កាលជំនាន់នោះ លោកគ្រូគូររូបឱ្យគេទាល់តែគេក្លាយជាអ្នកមានឯណោះ ហើយបើនិយាយអំពីប្រអប់ទទួលសំបុត្រនៅមុខផ្ទះ ពេញឱ្យរាល់ថ្ងៃ។ ជំនាន់លោកគ្រូមានដូចជាលោក ហ៊ុល សុផុន, លោក អៀង ចារូន និងលោក ចាប នូ ជាដើម។ល។ និង។ល។ ហើយលោក អ៊ឹង យក់ស៊ុយ គឺជាគ្រូរបស់លោកគ្រូ អ៊ុត រឿន”។

ទន្ទឹមនេះ ប្រភពដដែលក៏បានបង្ហាញរូបភាព ចុះហត្ថលេខាលើសៀវភៅ និងកៅអីផ្តៅដែលជាស្នាដៃរបស់លោក អ៊ុត វឿន ដែលជាអនុស្សាវរីយលោកគ្រូធ្លាប់អង្គុយគូរពីសម័យសាធារណរដ្ឋខ្មែរ និងគំនូរឆ្នាំ១៩៦៦ នៅក្នុងប្រលោមលោកលំនាំប្រវត្តិសាស្ត្ររឿង «ព្រះបាទត្រសក់ផ្អែម» ស្នាដៃចងក្រងរបស់លោក គុយ ឡូត ឆ្នាំ១៩៧២។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម