សន្តិសុខសង្គម
សមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
អាជ្ញាធរពាក់ព័ន្ធ មន្ទីរធម្មការនិងសាសនាខេត្ត មន្ត្រីសង្ឃស្រុក និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគាស់ក្រឡ ដឹកនាំដោយលោក ឌី សុបិន អភិបាលរងស្រុក បានចុះស្រាវជ្រាវ ករណីព្រះសង្ឃចាក់សាក់លើរូបរាងកាយស្ត្រី រួចបង្ហោះលើបណ្តាញសង្គម TikTok ដែលជាទង្វើខុសឆ្គងនឹងវិន័យសង្ឃយ៉ាងធ្ងន់ធ្ងរ។ ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅវត្តសំរោងលើ ស្ថិតក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះ មន្ត្រីជំនាញបានរកឃើញព្រះសង្ឃអង្គនោះនៅវត្តសំរោងលើ ស្ថិតក្នុងភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ហើយដោយមានការសង្ស័យសមត្ថកិច្ចបានពិនិត្យទឹកនោម រកឃើញមានសារធាតុញៀនលើព្រះសង្ឃចំនួន៥អង្គ រួមមាន ឈ្មោះ តោ សុផាត, ឈ្មោះ ចាន ឌីណា , ឈ្មោះ យួន មករា , ឈ្មោះ វ៉ាត សុវណ្ណ និង ឈ្មោះ កែ សុខហេង។

ក្នុងនោះសមត្ថកិច្ចក៏បានដកហូតបានវត្ថុតាងខុសច្បាប់មួយចំនួនបន្ថែមទៀតនៅក្នុងវត្ត រួមមាន៖ ថ្នាំញៀន ចំនួន ០៣កញ្ចប់,ស្រាថ្នាំ ចំនួន ០២ដប ,ឧបករណ៍សម្រាប់ជក់ថ្នាំញៀន មួយចំនួន និងសារធាតុញៀនក្នុងខ្លួន។
ក្រោយពេលរកឃើញកំហុសឆ្គង និងវត្ថុតាងជាក់ស្តែង មន្ត្រីជំនាញបានចាប់ផ្សឹកសង្ឃទាំង០៥អង្គ ខាងលើប្រគល់អោយកម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដើម្បីរៀបចំនីតិវិធីបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


