Connect with us

សន្តិសុខសង្គម

ត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា

បានផុស

នៅ

គណៈបញ្ជាការឯកភាពខណ្ឌ ៧ មករា បានចុះត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាមចំនួន ៦ នាក់ ពាក់ព័ន្ធបទល្មើស Online Scams។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ ក្រោមការដឹកនាំដោយ លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា បានបន្តការចុះត្រួតពិនិត្យអគារជួលស្នាក់នៅដ៏ធំ ១ កន្លែង ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ ៧ មករា ស្របតាមអនុក្រឹត្យលេខ ០៣ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាត Online Scams។

លោក ថេង សុថុល បានឲ្យដឹងថា ក្រោមការអនុវត្តតាមបទបញ្ជាដឹកនាំរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពខណ្ឌ តែងតែចុះត្រួតពិនិត្យជាប្រចាំ ទៅតាមបណ្តាទីតាំងផ្តល់ការស្នាក់នៅតូចធំនានាទាំងអស់ ក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ និង បោសសម្អាតដាច់ខាតលើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយមិនអនុញ្ញាតឲ្យក្រុមឧក្រិដ្ឋជន យកប្រទេសកម្ពុជាជាជម្រកសម្រាប់ប្រព្រឹត្តបទល្មើស Online Scams នេះនោះឡើយ។

លោកបន្តថា ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងគណៈបញ្ជាការឯកភាព បានចុះឆែកតាមបន្ទប់រកឃើញជនជាតិវៀតណាម ចំនួន ៦ នាក់ រួមទាំងទូរស័ព្ទ ៨ គ្រឿង និង កុំព្យូទ័រ ៣ គ្រឿង។ ចំពោះកុំព្យូទ័រ ត្រូវបានជនសង្ស័យកាច់បំបាក់បំផ្លាញភស្តុតាង។

បច្ចុប្បន្ន នគរបាល បានបញ្ជូនជនបរទេសទាំង ៦ នាក់ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ៧ មករា ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម