ព័ត៌មានអន្ដរជាតិ
អង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
ខណៈការវាយប្រហាររបស់រុស្ស៊ីកាន់តែខ្លាំងលើអ៊ុយក្រែន រដ្ឋាភិបាលទីក្រុងឡុងដ៍ប្រកាសកាលពីថ្ងៃទី១៨ ខែមិថុនា ថា ចក្រភពអង់គ្លេសនឹងផ្តល់ដ្រូនចំនួន ១៥០ ០០០គ្រឿង មីស៊ីលការពារដែនអាកាស និងប្រព័ន្ធរ៉ាដាជាង ៣៥០គ្រឿងដល់អ៊ុយក្រែន ក្រោមកញ្ចប់ជំនួយយោធាថ្មី តម្លៃ ១ប៊ីលានដុល្លារ។
សារព័ត៌មាន The Kyiv Independent ផ្សាយថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ កញ្ចប់ជំនួយនេះ ត្រូវបានបង្ហាញ អំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិណាតូនិងការជួបជុំក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន(UDCG) នៅទីក្រុងព្រុចសែល។

ការផ្តល់ហិរញ្ញប្បទាន តាមរយៈប្រាក់កម្ចីបង្កើនល្បឿនចំណូលវិសាមញ្ញ(ERA) ចំនួន ៣ប៊ីលានដុល្លារ របស់ចក្រភពអង់គ្លេសដល់អ៊ុយក្រែន គឺគាំទ្រដោយប្រាក់ចំណូលបានមកពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលរារាំង។
ជំនួយនេះ រួមមានដ្រូនផលិតនៅអ៊ុយក្រែន ក៏ដូចជាមីស៊ីលពហុតួនាទីទម្ងន់ស្រាល(LMM) និងប្រព័ន្ធរ៉ាដាដែលមានមូលដ្ឋានលើដី ដែលនឹងដឹកជញ្ជូននៅចុងឆ្នាំ២០២៦ ប្រើ ដើម្បីការពារដែនអាកាសរបស់អ៊ុយក្រែន ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីលនិងដ្រូនជាបន្តបន្ទាប់របស់រុស្ស៊ី។
លោក Dan Jarvis រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស ប្រកាសពីកញ្ចប់ជំនួយនេះ បន្ទាប់ពីបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅទីក្រុងព្រុចសែល ក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិណាតូនិង UDCG ប្រមូលផ្តុំប្រទេសជិត៥០ សម្របសម្រួល គាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន។
លោក Jarvis ថា៖ « កញ្ចប់ដ្រូន មីស៊ីលការពារដែនអាកាស និងរ៉ាដានេះ នឹងជួយការពារប្រជាជនស្លូតត្រង់របស់អ៊ុយក្រែន ពីការបាញ់ទម្លាក់ដ្រូន និងមីស៊ីលរបស់ លោក ពូទីន»។
ដោយឡែក លោក ហ្សេលេនស្គី ថា៖ « ប្រព័ន្ធ Patriot បន្ថែម រួមទាំងសមត្ថភាពប្រឆាំងមីស៊ីលផ្លោង នឹងស្ថិតក្នុងចំណោមអាទិភាពកំពូលរបស់ទីក្រុងកៀវ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិណាតូ ចំពេលមានការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែន»។
គួរបញ្ជាក់ថា កញ្ចប់ជំនួយយោធាធ្វើឡើង បន្ទាប់ពីវិធានការជាបន្តបន្ទាប់ ប្រកាសដោយទីក្រុងឡុងដ៍កាលពីដើមសប្តាហ៍នេះ រួមទាំងការគាំទ្រហិរញ្ញប្បទាននាំចេញចំនួន ២៨២លានដុល្លារ សម្រាប់វិស័យថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន និងទណ្ឌកម្មថ្មីចំនួន៧០ ផ្តោតលើកងនាវាស្រមោល បណ្តាញផ្គត់ផ្គង់យោធា និងគម្រោងហិរញ្ញវត្ថុខុសច្បាប់របស់រុស្ស៊ី៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


