Connect with us

កីឡា

អេ​ យ៉ានុត​ រីករាយ​ក្នុង​ការ​ជួយ​បង្ហាត់​គុន​ខ្មែរ​ដល់​នារីៗ​ដែល​ចង់​ហ្វឹកហាត់​កីឡា​មួយ​នេះ​

បានផុស

នៅ

កីឡា​ការិនី​ អេ​ យ៉ានុត​ នៅ​តែ​មាន​បំណង​ចូលរួម​ផ្សព្វផ្សាយ​គុន​ខ្មែរ​ ប៉ុន្តែ​អាច​ជា​ការ​បង្ហាត់​សិស្ស​នារីៗ​វិញ​ប្រសិន​បើ​មាន​អ្នក​ចង់​ចូល​ហ្វឹកហាត់​កីឡា​មួយ​នេះ​ជា​មួយ​ខ្លួន​មិន​ថា​នៅ​ក្លឹប​ផ្ទាល់​ ឬ​ទៅ​តាម​ផ្ទះ​ក៏​ដោយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អេនុត​ និង​មិត្តភ័ត្តិ

អេ​ យ៉ានុត​ បាន​ឲ្យ​ដឹង​ថា​​ តទៅ​មុខ​ទៀត​បើ​ទោះ​ជា​ខ្លួន​មិន​ឡើង​ប្រកួត​ក្ដី​ ប៉ុន្តែ​ការ​រួម​ចំណែក​ផ្សព្វផ្សាយ​គឺ​នៅ​តែ​បន្ត​ធ្វើ​ពិសេស​តាម​រយៈ​ការ​បង្ហាត់​សិស្ស​ជា​ដើម។​ កីឡា​ប្រដាល់​នេះ​គឺ​មាន​អត្ថប្រយោជន៍​ច្រើន​អាច​ការពារ​ខ្លួន​ពិសេស​ដើរ​ពេល​យប់​ព្រលឹប​ មាន​សុខភាព​ល្អ​ និង​ទទួល​បាន​ថវិកា​ច្រើន​ទៀត​ផង។​ ប្រសិន​បើ​មហាជន​ចង់​ឲ្យ​កូន​ចៅ​ហ្វឹកហាត់​អាច​ទំនាក់​ទៅ​កាន់​ហ្វេសបុក​របស់​ខ្លួន​ ឬ​មក​កាន់​ក្លឹប​លោក​ អេ ភូថង​ បាន។​

កូន​ស្រី​លោក​ អេ​​ ភូថង​ រូប​នេះ​បន្ត​ទៀត​ថា​ ស្រីៗ​ប្រសិន​ជា​អាច​សូម​ងាក​មកមើល​ខាង​វិស័យ​ប្រដាល់​ ឬ​ចូល​ហ្វឹកហាត់​ប្រដាល់​ ព្រោះ​បច្ចុប្បន្ន​មិន​សូវ​មាន​ធនធាន​នារី​ផង​ និង​កីឡា​មួយ​នេះ​ក៏​អាច​រក​ចំណូល​បាន​ច្រើន​បង្កើន​ជីវភាព​គ្រួសារ​បាន​ធូរធាថែម​ទៀត។​

អេ យ៉ានុត​

បញ្ជាក់​ដែរ​ថា​ កីឡា​ការិនី​ អេ​ យ៉ានុត​ ដែល​ជា​កូន​ស្រី​លោក​ អេ​ ភូថង​ ​បាន​ហ្វឹកហាត់​កីឡា​គុន​ខ្មែរ​ ប្រដាល់​សកល​ បាន​ប្រឡូក​ក្នុង​វិស័យ​កីឡា​មួយ​នេះ​អស់​រយៈពេល​ជាង​ ១០​ឆ្នាំ​មក​ហើយ។ ក្រោយ​មាន​របួស​ថ្មីៗ​នេះ និង​រងការ​រិះគន់​ពី​អ្នក​គាំទ្រ​មួយ​ចំនួន​​រូប​គេ​បាន​សម្រេច​ឈប់​ពី​វិស័យ​កីឡា​មួយ​នេះ៕​

យ៉ានុត​ និង​ប្អូនៗ

អត្ថបទដោយ​៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម