Connect with us

កីឡា

ធន់ ស៊ីហុង ប៉ះ បឺត សង្ឃឹម ត្រូវបានគេជជែក​ច្រើន​លើ​បណ្ដាញ​សង្គម​ និង​ជា​គូ​ដែល​អ្នក​គាំទ្រ​ទន្ទឹង​រង់ចាំ​មើល​

បានផុស

នៅ

ជំនួប​ដ៏​ធំ​រវាង​ជើង​ខ្លាំង​សេរី​ចាស់​ បឺត​ សង្ឃឹម​ ត្រូវ​ប៉ះ​ជា​មួយ​កីឡាករ​ស្រករ​ក្រោយ​ ធន់​ ស៊ីហុង​ នៅ​ថ្ងៃ​ទី៣១​ ឧសភា​ ឆ្នាំ​២០២៦​ នៅ​រាជធានីភ្នំពេញ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍ និង​​លើក​យក​មក​ជជែក​ច្រើន​អំពី​ក្បាច់​ស្នៀត​ និង​ភាគរយ​ខាង​ណា​ឈ្នះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ បឺត​ សង្ឃឹម

ការ​ប៉ះ​គ្នា​រវាង​ជើង​ខ្លាំង​ បឺត​ សង្ឃឹម​ និង​ ធន់​ ស៊ីហុង​ ជា​ការ​ប្រកួត​លើក​ដំបូង​ផង​នោះ​បាន​ធ្វើ​ឲ្យ​អ្នក​តាមដាន​វិស័យ​ប្រដាល់​គុន​ខ្មែរ​ និង​មជ្ឈដ្ឋាន​ប្រដាល់​នៅ​កម្ពុជា​ហាក់​មាន​ការ​ចាប់​អារម្មណ៍​មែនទែន​ និង​ទន្ទឹង​រង់ចាំ​ការ​មក​ដល់​ឲ្យ​បាន​ឆាប់ៗ។​ លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ ខាំ​ ខ្លានាង​ ពេជ្រ​ សម្បត្តិ​ ពេជ្រ​ សឹង្ហៈ​ គឺ​សុទ្ធ​តែ​ជ្រើសរើស​យក​កីឡាករ​ បឺត​ សង្ឃឹម​ ព្រោះ​មាន​បទ​ពិសោធ​ក្នុង​ការ​ប្រកួត​ច្រើន​ មាន​ស្នៀង​ប្រយុទ្ធ​ចម្រុះ​ និង​ជា​កីឡាករ​ប្រើ​ប្រាជ្ញា​ខ្ពស់​ (IQ) ​ទៀតផង។​

ចំណែក​ លន​ បញ្ញា​ ដែល​ជា​សិស្ស​ច្បង​ ធន់​ ស៊ីហុង​ ក៏​បាន​សរសើរ​ពី​សមត្ថភាព​របស់​ បឺត​ សង្ឃឹម​ ដូច​គ្នា​ថា​ជា​កីឡាករ​ជើង​ចាស់​ និង​មាន​ក្បាច់​ទាំង​អស់ទៅហើយ។​ លើស​ពី​នេះ​ជា​កីឡាករ​ដែល​មាន​បទ​ពិសោធ​ច្រើន​រាប់​មិន​អស់​ក្នុង​ការ​ប្រកួត​តូច-ធំ​ កន្លង​ទៅ​នេះ។​ ប៉ុន្តែ​ប្រសិនបើ​ បឺត​ សង្ឃឹម​ ឆាប់​អស់​ស៊ុហ្វ​វិញ​នោះ​អាច​នឹង​មាន​បញ្ហា​របស់​សិស្ស​ប្អូន​ ធន់​ ស៊ីហុង​ ក្នុង​ជំនួប​ដ៏​សំខាន់​មួយ​នេះ។​

កីឡាករ ធន់​ ស៊ីហុង

បញ្ជាក់​ដែរ​ថា​ នេះ​ជា​ការ​ប៉ះ​គ្នា​លើក​ដំបូង​រវាង​ បឺត​ សង្ឃឹម​ និង​ ធន់​ ស៊ីហុង​ នៅ​ថ្ងៃ​ទី៣១​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ នៅ​ខណ្ឌ​កំបូល​ រាជធានីភ្នំពេញ។​ មិន​ត្រឹម​ជា​ការ​ប៉ះ​គ្នា​ដំបូង​នោះ​ទេ​ក្នុង​ជំនួប​នេះ​ជា​កម្មវិធី​ធំ​ប្រកួត​ឆ្ពោះ​ទៅ​ដណ្ដើម​ឡាន​ជូន​ក្លឹប​របស់​ខ្លួន​ទៀត​ផង។​ រង់ចាំ​មើល​ បឺត​ សង្ឃឹម​ ឬ​ ធន់​ ស៊ីហុង​ ជា​អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​ដ៏​សំខាន់​មួយ​នេះ៕​

អត្ថបទដោយ៖ នួន​ ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម