ព័ត៌មានអន្ដរជាតិ
ព្យុងយ៉ាង ថា សមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងអាមេរិក កំពុងរារាំងកូរ៉េខាងជើងច្បាស់ក្រឡែត
ចុះផ្សាយដោយទីភ្នាក់ងារ Koreaherald នាថ្ងៃសុក្រទី២៨ ខែវិច្ឆិកា កូរ៉េខាងជើងបានរិះគន់សមយុទ្ធប្រឆាំងនាវាមុជទឹករវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថ្មីៗនេះ ដែលមានឈ្មោះថា «Silent Shark» ក៏ដូចជាសមយុទ្ធយោធារួមគ្នាផ្សេងទៀត ដោយថា សមយុទ្ធបែបនេះមានគោលបំណងរារាំងទីក្រុងព្យុងយ៉ាងយ៉ាងច្បាស់ក្រឡែត។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េដែលគ្រប់គ្រងដោយរដ្ឋ បានចេញការរិះគន់នៅក្នុងអត្ថាធិប្បាយមួយ ដោយផ្តោតលើសមយុទ្ធរួមគ្នាថ្មីៗនេះរវាង វ៉ាស៊ីនតោន និងសេអ៊ូល រួមទាំងសមយុទ្ធប្រតិបត្តិការប្រឆាំងពិសេសនៅជិតទីក្រុងព្យុងថេក (Pyeongtaek) ប្រទេសកូរ៉េខាងត្បូង និងសមយុទ្ធ Silent Shark រយៈពេលមួយខែនៅកោះហ្គាំ (Guam)។
ទីភ្នាក់ងារ KCNA ក៏បានលើកឡើងពីការដាក់ពង្រាយយន្តហោះចម្បាំង F-16 របស់អាមេរិក ទៅកាន់មូលដ្ឋានទ័ពអាកាសអូសាន ក្នុងប្រទេសកូរ៉េ ដើម្បីជំរុញសមត្ថភាពប្រតិបត្តិការរួមគ្នា ក៏ដូចជាការដំឡើងនៃចំណុចផ្គត់ផ្គង់អាវុធ និងការចាក់ប្រេងអាមេរិកនៅលើកោះយ៉ូណាហ្គូនី ប្រទេសជប៉ុន និងសមយុទ្ធគំនិតផ្តួចផ្តើមសន្តិសុខរីកសាយភាយនាពេលខាងមុខ នៅក្នុងដែនទឹកជប៉ុន។
KCNA បានបញ្ចាក់បន្ថែមទៀតថា វាជាការពិតដែលមិនអាចប្រកែកបានថា ពួកគេមានគោលបំណងរារាំងកូរ៉េខាងជើង និងប្រទេសក្នុងតំបន់ដោយកម្លាំង និងធានាឧត្តមភាពផ្លូវអាកាសក្នុងករណីចាំបាច់។ ជាងនេះទៀត ព្យុងយ៉ាងបានហៅពួកគេថាជាចលនាយោធា «ទម្លាប់ និងមិនប្រុងប្រយ័ត្នដោយអាមេរិក» និងអះអាងថា ប្រភពដើមនៃអស្ថិរភាពស្ថានភាពក្នុងតំបន់ និងកត្តាអាក្រក់ជំរុញលទ្ធភាពនៃជម្លោះប្រដាប់អាវុធ គឺសហរដ្ឋអាមេរិក។
ទោះជាបែបនេះក្ដី កូរ៉េខាងជើងបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់វិញថា នឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីការពារអធិបតេយ្យភាពជាតិ និងផលប្រយោជន៍របស់ខ្លួន ព្រមទាំងការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់តាមរយៈការអនុវត្តសិទ្ធិសំខាន់ៗរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការបង្ហាញកម្លាំងយោធាឡើងវិញរបស់សហរដ្ឋអាមេរិក។
យ៉ាងណាមិញ ចំពោះការអត្ថាធិប្បាយរបស់ភ្នាក់ងារ KCNA នៅថ្ងៃសុក្រនេះ ហាក់ដូចជាបានបង្ហាញពីផលប្រយោជន៍រួមរបស់កូរ៉េខាងជើងជាមួយចិន ដែលចោទប្រកាន់អាមេរិកពីបទប៉ុនប៉ងផ្លាស់ប្តូរឯកតោភាគីចំពោះស្ថានភាពបច្ចុប្បន្ននៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងតំបន់ទូលំទូលាយ និងស្តីបន្ទោសសកម្មភាពយោធាថ្មីៗរបស់រដ្ឋអាមេរិក៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
អ្នកស្លាប់ដោយទឹកជំនន់ និងបាក់ដីនៅ ស្រីលង្កា កើនដល់ ៤៧ នាក់ និង ២១ នាក់បាត់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


