ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់ដោយទឹកជំនន់ និងបាក់ដីនៅ ស្រីលង្កា កើនដល់ ៤៧ នាក់ និង ២១ នាក់បាត់ខ្លួន
យ៉ាងហោចណាស់មនុស្ស ៤៧ នាក់បានស្លាប់ និង ២១ នាក់ផ្សេងទៀតបាត់ខ្លួនដោយសារតែទឹកជំនន់ និងការរអិលបាក់ដីដ៏ធំប្រហែល ១០ ថ្ងៃនៅទូទាំងប្រទេសស្រីលង្កា នេះបើយោងតាមរបាយការណ៍របស់ Anadolu Ajansi (AA) ដោយដកស្រង់សម្តីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍ទី២៧ វិច្ឆិកា ឆ្នាំ២០២៥។

ប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំង ខណៈដែលប្រទេសនេះនៅតែស្ថិតនៅក្រោមលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរ រួមទាំងភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់កើនឡើង និងការរអិលបាក់ដី ចាប់តាំងពីថ្ងៃទី ១៧ ខែវិច្ឆិកាមក ដែលរំខានដល់ជីវិតមនុស្សនៅទូទាំងស្រុកជាច្រើន នេះបើយោងតាមកាសែត Daily Mirror ដែលជាកាសែតភាសាអង់គ្លេសក្នុងស្រុកបានចុះផ្សាយ។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះហន្តរាយ មនុស្សជាង ៥.៨៩៣ នាក់នៅក្នុង ១៧ ស្រុកបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយអាកាសធាតុអាក្រក់ ខណៈដែលមនុស្ស ១០ នាក់បានរងរបួសក្នុងអំឡុងពេលនេះ។ អ្នកស្រុក Batticaloa បានកត់ត្រាទឹកភ្លៀងជាង ៣០០ មីលីម៉ែត្រក្នុងពេលតែមួយ ដែលជាចំនួនខ្ពស់មិនធម្មតា។ ស្របពេលដែល ប្រព័ន្ធសម្ពាធទាបនៅតែជាប់គាំងលើប្រទេស ដែលបង្កើតជាខ្យល់បក់ខ្លាំង និងរលកភ្លៀងខ្លាំងម្តងហើយម្តងទៀត។
ទន្ទឹមនេះដែរ អាជ្ញាធរបានចេញការព្រមានអំពីការរអិលបាក់ដីកម្រិតក្រហមសម្រាប់ស្រុកចំនួន៨ ដែលមានហានិភ័យខ្ពស់ និងជាសញ្ញានៃហានិភ័យធ្ងន់ធ្ងរដល់ជម្រាលចោត សហគមន៍ភ្នំ និងតំបន់ងាយរងគ្រោះផងដែរ។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋនៅក្នុងស្រុកទាំងនោះត្រូវបានជំរុញឲ្យបន្តប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ និងត្រៀមខ្លួនសម្រាប់ការជម្លៀសជាបន្ទាន់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ចាប់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធនឹងសោកនាដកម្មអគ្គិភ័យនៅ ហុងកុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


