ព័ត៌មានជាតិ
ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង ជួបជុំសម្តែងមតិ និងថ្កោលទោសយោធាថៃដែលឈ្លានពានជាថ្មីមកលើដែនអធិបតេយ្យភាពកម្ពុជា
ប្រជាពលរដ្ឋខ្មែររស់នៅតំបន់ហ្វាសង់ នៃប្រទេសកូរ៉េខាងត្បូង បានរៀបចំការជួបជុំសម្តែងមតិ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏ឃោរឃៅ និងអមនុស្សធម៌របស់យោធាថៃ ដែលបានធ្វើការឈ្លានពានជាថ្មី មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។

ការជួបជុំសម្ដែងមតិ និងថ្កោលទោសនេះ គឺបន្ទាប់ពីយោធាថៃ បានធ្វើការឈ្លានពានសារជាថ្មី មកលើដែនអធិបតេយ្យរបស់កម្ពុជា ចាប់ពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥មក ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ ដែលបានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជាមួយចំនួនបានស្លាប់ និងរងរបួស ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ សិស្សសាលា ក្មេងចាស់ ប្រុសស្រី ត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។
ពិធីជួបជុំសម្ដែងមតិនេះ បានធ្វើឡើងចាប់ពី៩ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយមានគោលបំណងចម្បង គឺថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះទង្វើឈ្លានពានពីសំណាក់កងកម្លាំងថៃ មកលើដែនអធិបតេយ្យភាព និងពលរដ្ឋជាជនស៊ីវិលកម្ពុជា ព្រមទាំងអំពាវនាវដល់សហគមន៍អន្តរជាតិ ថ្កោលទោស និងដាក់កំហិតលើប្រទេសថៃ ឱ្យគោរពបូរណភាពទឹកដីរបស់កម្ពុជា ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាងាកមកគោរពសេចក្តីថ្លែងការណ៍រួម ស្តីពី កិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលមានសហរដ្ឋអាម៉េរិក និងម៉ាឡេស៊ីជាសាក្សី។

នៅក្នុងពិធីជួបជុំនេះ អ្នកចូលរួមទាំងអស់បានស្រែកពាក្យស្លោក និងកាន់បដាដែលបង្ហាញពីការគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទឹកដីដូនតា និងអាយុជីវិតពលរដ្ឋស្លូតត្រង់។
ការជួបជុំនៅតំបន់ហ្វាសង់នេះ គឺជាការបង្ហាញនូវស្មារតីស្នេហាជាតិ និងការរួបរួមរបស់ជនរួមជាតិខ្មែរនៅឯក្រៅប្រទេស ជាពិសេសនៅប្រទេសកូរ៉េខាងត្បូង ក្នុងការការពារផលប្រយោជន៍ជាតិ និងការទាមទារឱ្យមានយុត្តិធម៌ ចំពោះអំពើឈ្លានពានដែលបានកើតឡើងម្តងហើយម្តងទៀត ពីសំណាក់យោធាថៃ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


