ព័ត៌មានអន្ដរជាតិ
ចំណូល និងការលក់នៅបរទេសរបស់ PTTOR ធ្លាក់ចុះ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ
ក្រុមហ៊ុនថាមពលថៃ PTT Oil and Retail Business Plc (PTTOR) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនថាមពលរដ្ឋថៃ PTT Group បានកត់ត្រាពីការធ្លាក់ចុះនៃប្រាក់ចំណូល និងបរិមាណលក់ប្រេងនៅបរទេសក្នុងត្រីមាសទី១ដើមឆ្នាំ ដោយសារតែជម្លោះព្រំដែនកម្ពុជា-ថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃព្រហស្បតិ៍។

ប្រតិបត្តិការរបស់ក្រុមហ៊ុន PTT រងផលប៉ះពាល់ដោយផ្ទាល់ពីជម្លោះព្រំដែន ដែលផ្ទុះឡើងជាជម្លោះប្រដាប់អាវុធកាលពីឆ្នាំមុនដោយសារតែការឈ្លានពានរបស់ថៃ ហើយបន្តតានតឹងមកទល់ពេលនេះ។ ការលក់របស់ PTTOR នៅកម្ពុជា បានធ្លាក់ចុះចន្លោះពី ៥០-៦០% កាលពីឆ្នាំមុន។
ដោយសារតែការធ្លាក់ចុះជាគំហុកនោះ PTTOR បានប្រកាសកាលពីចុងឆ្នាំមុនថា ក្រុមហ៊ុននឹងកាត់បន្ថយការវិនិយោគនៅក្នុងប្រទេសកម្ពុជា។
មែនទែនទៅ ជម្លោះព្រំដែនបានធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការក្រុមហ៊ុនថៃនៅកម្ពុជា រួមទាំងផលិតកម្ម និងការលក់ ខណៈពលរដ្ឋកម្ពុជាធ្វើពហិការប្រឆាំងទំនិញថៃ ដោយប៉ះពាល់ទាំងក្រុមហ៊ុន PTT។ មុនជម្លោះផ្ទុះឡើង PTT មានស្ថានីយចាក់ប្រេងចំនួន ២០០ និងហាងកាហ្វេ Amazon ១៥០ កន្លែង ទូទាំងប្រទេសកម្ពុជា។ ប៉ុន្តែគិតត្រឹមខែមីនា ឆ្នាំនេះ មានតែស្ថានីយចំនួន ៩១ កន្លែង និងហាងកាហ្វេ ១៣៦ ទីតាំងប៉ុណ្ណោះ ដែលបន្តប្រតិបត្តិការ ខណៈស្ថានីយខ្លះបានបិទ និងប្រហែល ៤០-៥០ បានផ្លាស់ប្ដូរម៉ាកយីហោរ។
ការធ្លាក់ចុះនេះ ប៉ះពាល់ធ្ងន់ធ្ងរដល់តួលេខចំណូល និងការលក់លើទីផ្សារអន្តរជាតិរបស់ PTTOR សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦។ ចំណូលពីទីផ្សារអន្តរជាតិរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ៤% ឆ្នាំលើឆ្នាំ មកត្រឹម ១៣,៩ ប៊ីលានបាត ខណៈបរិមាណលក់ប្រេងនៅអន្តរជាតិ បានធ្លាក់ ១២,៥% មកត្រឹម ៥១៩ លានលីត្រ ដែលភាគច្រើនដោយសារតែជម្លោះ និងការបិទព្រំដែនជាមួយកម្ពុជា។
ទោះបីជាយ៉ាងនេះក្ដី លោកស្រី Wilaiwan Kanjanakanti អនុប្រធានប្រតិបត្តិជាន់ខ្ពស់ទទួលបន្ទុកហិរញ្ញវត្ថុ និងជាប្រធានផ្នែកហិរញ្ញវត្ថុនៅ PTTOR បាននិយាយថា ជម្លោះព្រំដែនមានឥទ្ធិពលស្ដួចស្ដើងលើប្រាក់ចំណេញសរុបនៅត្រីមាសទី១របស់ក្រុមហ៊ុន។ ប្រតិបត្តិការនៅកម្ពុជារួមចំណែកតិចតួចដល់ប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុន ដោយមានត្រឹមតែ ២-៣% នៃប្រាក់ចំណូលសរុបប៉ុណ្ណោះ។
ប៉ុន្តែមន្រ្តីក្រុមហ៊ុនដដែលបាននិយាយថា OR កំពុងស្វែងរកឱកាសថ្មីៗនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ទោះបីជាមានឧបសគ្គក៏ដោយ។ ក្នុងស្រុកថៃវិញ ក្រុមហ៊ុនកំពុងផ្តោតលើគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដូចជាកម្មវិធី «ថៃជួយថៃ+» និងទាញយកអត្ថប្រយោជន៍ពីកំណើនតម្រូវការក្នុងវិស័យមិនមែនប្រេង ជាពិសេសតាមរយៈការពង្រីកហេដ្ឋារចនាសម្ព័ន្ធសាកថ្មរថយន្តអគ្គិសនី៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


