ព័ត៌មានជាតិ
ក្រោមដំណក់ទឹកភ្លៀង ខ្មែរនៅកូរ៉េខាងត្បូងចេញថ្កោលទោសការឈ្លានពានដ៏សាហាវរបស់យោធាថៃលើកម្ពុជា
សហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មសម្តែងមតិនៅទីតាំងចំនួន៣ផ្សេងគ្នា ដើម្បីថ្កោលទោសចំពោះការឈ្លានពានយ៉ាងសាហាវព្រៃផ្សៃពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា។

សហគមន៍ខ្មែរនៅកូរ៉េខាងត្បូង បានប្រមូលផ្តុំគ្នានៅទីក្រុងអាសាន ចាប់ពីម៉ោង១២:០០នាទីថ្ងៃត្រង់ដល់ម៉ោង២:៣០នាទី រសៀល (ម៉ោងនៅកម្ពុជា) នៅទីក្រុងក្វាងជូតូច ចាប់ពីម៉ោង១២:០០នាទីថ្ងៃត្រង់ ដល់ម៉ោង ១:៣០នាទី រសៀល (ម៉ោងនៅកម្ពុជា) និងនៅទីក្រុងក្វាងជូធំចាប់ពីម៉ោង ៣:០០នាទី រសៀល ដល់ម៉ោង ៥:០០នាទីល្ងាច (ម៉ោងនៅកម្ពុជា) ដែលទាំង៣ទីតាំងនេះ មានអ្នកចូលរួមសរុបប្រមាណជិត ៦០០នាក់។

អ្នកចូលរួមទាំងអស់បានកាន់បដាពាក្យស្លោកថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើយ៉ាងសាហាវព្រៃផ្សៃរបស់កងទ័ពថៃឈ្លានពានមកលើកម្ពុជា និងស្រែកបន្លឺសំឡេង កម្ពុជាប្រឆាំងដាច់ខាតចំពោះការឈ្លានពានរបស់សៀម ដែលនេះ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីរួបរួមជាតិ ស្នេហាជាតិ និងបញ្ជាក់ពីការគាំទ្រពេញទំហឹងចំពោះ រាជរដ្ឋាភិបាលកម្ពុជា និងថ្កោលទោស ចំពោះអំពើរំលោភបំពានព្រៃផ្សៃ និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងររបស់ថៃមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់រាប់សែននាក់។

សហគមន៍ខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េខាងត្បូង រួមគ្នាទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវទង្វើដ៏គឃ្លើនឈ្លានពានទាំងកំរោល និងអំពើយង់ឃ្នងទាំងអស់ ហើយងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយមាន ឯកឧត្តម Donald Trump ប្រធានាធិបតីអាម៉េរិក និងលោក Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ធ្វើជាសាក្សី និងគោរពគោលការណ៍សិទ្ធិមនុស្ស ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន។
ដោយឡែកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ សហគមន៍ខ្មែរនៅកូរ៉េនឹងបន្តរៀបការជួបជុំថ្កោលទោសថៃចំនួន ២ទីតាំងបន្ថែមទៀត នៅទីក្រុងសេអ៊ូល និងទីក្រុងក្វាងជូធំ៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


