ព័ត៌មានជាតិ
ទោះកំពុងរងការឈ្លានពានពីថៃ តែកម្ពុជាឆ្លៀតរំលែកទុក្ខជនរងគ្រោះពីអំពើភេរវកម្មនៅអូស្ត្រាលី
ក្រសួងការបរទេសកម្ពុជា បានសម្ដែងការសោកស្ដាយចំពោះសកម្មភាពបាញ់សម្លាប់នៅឆ្នេរ Bondi ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដោយកម្ពុជាបានចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះពីអំពើភេរវកម្មនេះ។

កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ មានការវាយប្រហារភេរវកម្ម ដែលបានកើតឡើងនៅឆ្នេរ Bondi ក្នុងពេលការជួបជុំរបស់សហគមន៍ជនជាតិជ្វីហ្វសម្រាប់ពិធី Hanukkah ដោយបុរសពីរនាក់ ជាឪពុកនិងកូនប្រុស បានបាញ់ប្រហារទៅលើហ្វូងមនុស្ស។ ការបាញ់ប្រហារនេះ បានបណ្ដាលឱ្យមនុស្ស១៥នាក់ស្លាប់ និងជាច្រើនទៀតនាក់ត្រូវបានរងរបួស ខណៈខ្មាំងកាំភ្លើងជាឪពុក ក៏ត្រូវប៉ូលិសបាញ់ស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី១៥ ខែធ្នូ បានថ្កោលទោសចំពោះអំពើហិង្សានេះ ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្សស្លូតត្រង់ ដោយកម្ពុជា ថា អំពើភេរវកម្មបែបនេះ គឺមិនអាចទទួលយកបាន និងមិនអាចអត់ឱនឱ្យបាន ព្រោះផ្ទុយនឹងគោលការណ៍សន្តិភាព មនុស្សជាតិ និងសន្តិសហវិជ្ជមាន។
កម្ពុជាបានសម្តែងការអាណិតអាសូរ និងចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះ ក្រុមគ្រួសារ និងអ្នកដែលរងផលប៉ះពាល់ដោយសោកនាដកម្មនៃការវាយប្រហារភេរវកម្មនេះ។ ចំពោះមុខបញ្ហានេះ កម្ពុជា ក៏បានបង្ហាញពីស្មារតីសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ហើយបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការប្រឆាំងអំពើហិង្សា និងភាពជ្រុលនិយមគ្រប់ទម្រង់៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


