ព័ត៌មានអន្ដរជាតិ
មួយឆ្នាំ ប្រជាជនវៀតណាម ស្លាប់ជាង ១០០ ០០០នាក់ ដោយសារថ្នាំជក់
ក្រសួងសុខាភិបាលវៀតណាម បង្ហាញទិន្នន័យថា ការប្រើប្រាស់ថ្នាំជក់បានឆក់យកជីវិតប្រជាជនខ្លួនជាង ១០០ ០០០នាក់ក្នុងមួយឆ្នាំៗ ខណៈថ្លៃចំណាយលើការថែទាំសុខភាពប្រចាំឆ្នាំ និងការខាតបង់សេដ្ឋកិច្ចជាតិឈានដល់ប្រមាណ ១០៨ទ្រីលានដុង (៤.២ប៊ីលានដុល្លារអាមេរិក)។

យោងតាម VN Express, តួលេខដ៏គួរឲ្យភ្ញាក់ផ្អើលនេះត្រូវបានផ្សាយកាលពីថ្ងៃពុធ នៅឯពិធីប្រគល់ពានរង្វាន់ «សណ្ឋាគារគ្មានផ្សែងបារីឆ្នើមរបស់វៀតណាម» ដែលរៀបចំនៅទីក្រុងហាណូយដោយមូលនិធិសម្រាប់ការបង្ការគ្រោះថ្នាក់ថ្នាំជក់ក្រោមក្រសួងសុខាភិបាល។
លោក Phan Thi Hai នាយករងមូលនិធិបានសង្កត់ធ្ងន់ថា ការខាតបង់ទាំងនេះបញ្ជាក់ពី៖ «ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនានារបស់ថ្នាំជក់»។
គួរឱ្យដឹងផងដែរថាផ្សែងថ្នាំជក់នៅតែជាមូលហេតុចម្បងនៃជំងឺមហារីកសួត ជំងឺសរសៃឈាមបេះដូង និងភាពគ្មានកូន។ វាផ្ទុកសារធាតុគីមីជាង ៧០០០និងសារធាតុបង្កមហារីកយ៉ាងតិច៧០ ផ្សេងទៀត។
ប្រទេសវៀតណាម កាន់តែព្រួយបារម្ភខ្លាំងទៅៗ អំពីកំណើននៃការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោមមនុស្សវ័យជំទង់។
លោក Hai បានកត់សម្គាល់ថាអ្នកជំងឺវ័យក្មេងរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារការជក់បារីអេឡិចត្រូនិចច្រើន ដែលធ្វើឱ្យពួកគេសន្លប់ ជាពិសេសខូចខាតសួតធ្ងន់ធ្ងរ។
យោងតាមការស្ទង់មតិថ្នាំជក់សកលសម្រាប់មនុស្សពេញវ័យឆ្នាំ២០២៤ (PGATS) ការប៉ះពាល់នឹងផ្សែងបារីនៅក្នុងសណ្ឋាគាររបស់វៀតណាមបានធ្លាក់ចុះ ១៤.៦ភាគរយ បើធៀបនឹងឆ្នាំ ២០២០៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


