ព័ត៌មានអន្ដរជាតិ
ស្ងាត់ៗ វៀតណាមចុះកុងត្រាទិញមីស៊ីលលឿនជាងសំឡេងពីឥណ្ឌាតម្លៃជិត ៦១០លាន ហើយ ឥណ្ឌូណេស៊ីក៏ទិញដែរ
ស្របពេលពិភពលោកកំពុងមានភាពតានតឹងផ្នែកភូមិសាស្រ្ត ជម្លោះប្រដាប់អាវុធពីមួយថ្ងៃទៅមួយថ្ងៃក៏ចេះតែកើនឡើងដូចគ្នា រដ្ឋមន្រ្តីការពារជាតិឥណ្ឌា បានបញ្ជាក់ថា ប្រទេសខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញមីស៊ីលល្បឿនលឿនជាងសំឡេង BrahMos ទៅកាន់ប្រទេសវៀតណាម ខណៈកិច្ចព្រមព្រៀងស្រដៀងគ្នានេះ ក៏ឥណ្ឌាបានធ្វើជាមួយប្រទេសឥណ្ឌូណេស៊ី ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Rajesh Kumar Singh អំឡុងពេលទស្សនកិច្ចនៅប្រទេសសិង្ហបុរី។
យោងតាមសារព័ត៌មាន NDTV World ផ្សាយថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ថ្លែងក្នុងកិច្ចប្រជុំវេទិកាសន្តិសុខ Shangri-La នៅប្រទេសសិង្ហបុរី រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Singh និយាយថា កិច្ចព្រមព្រៀងជាមួយវៀតណាមត្រូវបានចុះហត្ថលេខារួចហើយ ទោះបីជាមិនទាន់ត្រូវបានប្រកាសជាសាធារណៈក៏ដោយ។

លោក បន្ថែមថា៖ « ការចរចាជាមួយឥណ្ឌូណេស៊ីក៏ជិតដល់ទីបញ្ចប់ដែរ ដែលកិច្ចព្រមព្រៀងនេះអាចត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ! ទាំងប្រទេសឥណ្ឌូណេស៊ី និងវៀតណាម កិច្ចព្រមព្រៀងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ។ តាមពិតទៅ សម្រាប់ប្រទេសវៀតណាម វាត្រូវបានចុះហត្ថលេខារួចហើយ គ្រាន់តែមិនទាន់ត្រូវបានប្រកាសជាសាធារណៈប៉ុណ្ណោះ ប៉ុន្តែចុះហត្ថលេខារួចហើយ»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងជាមួយវៀតណាមមានតម្លៃជាង ៦១០លានដុល្លារ រួមបញ្ចូលទាំងអាគុយមីស៊ីលការពារឆ្នេរសមុទ្រ មីស៊ីលក្រុមដំបូង ការបណ្តុះបណ្តាល និងការគាំទ្រផ្នែកភស្តុភារ។
មិនតែប៉ុណ្ណោះ វៀតណាមអាចគ្រោងទិញមីស៊ីល BrahMos ជំនាន់បាញ់ចេញពីទីតាំងលើអាកាស នៅពេលក្រោយទៀត។
យ៉ាងណាមិញ ប្រទេសហ្វីលីពីនបានក្លាយជាអ្នកទិញប្រព័ន្ធមីស៊ីល BrahMos ពីបរទេសដំបូងគេ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយមានតម្លៃជិត ៣៧៥លានដុល្លារ ក្នុងឆ្នាំ ២០២២។
ចំណែកប្រទេសឥណ្ឌូណេស៊ី ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រទេសបន្ទាប់ដែលទទួលបានមីស៊ីលប្រភេទនេះ ពេលកិច្ចព្រមព្រៀងត្រូវបានបញ្ចប់។
ការវិវឌ្ឍទាំងនេះកើតឡើង ពេលភាពតានតឹងនៅតែបន្តកើតមានក្នុងសមុទ្រចិនខាងត្បូង។ ប្រទេសវៀតណាម ឥណ្ឌូណេស៊ី និងហ្វីលីពីនសុទ្ធតែមានជម្លោះដែនសមុទ្រជាមួយប្រទេសចិនលើផ្នែកខ្លះនៃសមុទ្រ។
មិនតែប៉ុណ្ណោះ មីស៊ីល BrahMos ត្រូវបានចាត់ទុកថាជាមីស៊ីលលឿនបំផុតមួយក្នុងពិភពលោក មានល្បឿនជាងសំឡេងប្រហែលបីដង។
ការនាំចេញសម្ភារៈការពារជាតិរបស់ឥណ្ឌាឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន នៅក្នុងឆ្នាំហិរញ្ញវត្ថុ ២០២៤-២៥ ហើយរដ្ឋាភិបាលកំណត់គោលដៅបង្កើនរហូតដល់ ៥.២៧ប៊ីលាន នៅឆ្នាំ ២០៣០ ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


