ព័ត៌មានជាតិ
ប្រជាជនរស់បានសុខ ប្រទេសជាតិមានការអភិវឌ្ឍ គឺជាលទ្ធផលប្រទេសមានសន្តិភាពពិតប្រាកដ
តម្លៃនៃសន្តិភាពពេញលេញពិតប្រាកដ ទើបធ្វើឲ្យប្រជាជនកម្ពុជារស់បានសុខ និង ប្រទេសជាតិមានការអភិវឌ្ឍន៍ទៅមុខឥតឈប់ឈរបាន ទាំងនេះហើយជាអ្វីដែលពលរដ្ឋ ទូទាំងប្រទេសចង់បាននូវសន្តិភាព។


ស្របពេលដែលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ជាទិវាសន្តិភាពកម្ពុជានោះ ប្រជាជនកម្ពុជា បានសម្តែងក្តីមោទកភាពបំផុត ចំពោះប្រទេសជាតិ ដែលបានប្រែក្លាយមុខមាត់ពីប្រទេសដ៏កម្សត់មួយ ហើយជួបជោគជាំដោយភ្នក់ភ្លើងសង្គ្រាមរុំារៃ មកជាប្រទេសដែលមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យដូចបច្ចុប្បន្ននេះ។


អ៊ុំប្រុសម្នាក់ ជាប្រជាពលរដ្ឋបានមើលឃើញយ៉ាងច្បាស់ថា សន្តិភាពពេញលេញ រយៈពេល២៧ឆ្នាំកន្លងមកនេះ ពុំមែនអាចកើតឡើងមកបានដោយកត្តាចៃដន្យនោះទេ វាអាចកើតឡើងបាន ដោយគោលនយោបាយឈ្នះៗប្រកបដោយកិតិបណ្ឌិតដ៏វៀងវៃបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថានិកសន្តិភាពរបស់កម្ពុជា។
ជាលទ្ធផលនៃប្រទេសមានសុខសន្តិភាពពេញលេញឃើញយ៉ាងជាក់ច្បាស់ អាគារស្កឹមស្កៃ ស្ពានអាកាសសាលារៀន មន្ទីរពេទ្យ រមណីយដ្ឋាន គ្រប់វិស័យ ប្រជាពលរដ្ឋ មានសិទ្ធិដើរគ្រប់កន្លែង សន្តិសុខសុវត្ថិភាពល្អប្រសើរជូនដល់ពលរដ្ឋ។


គួរបញ្ជាក់ថា ៖ « ទិវាសន្តិភាព ២៩ ធ្នូ » គឺជាទិវាជាតិដ៏សំខាន់មួយ ដើម្បីរំលឹកដល់សុខសន្តិភាពពេញលេញដែលកម្ពុជាទទួលបាន ក្រោយការរំដោះប្រទេសក្រោកចេញពីភ្នក់ភ្លើងសង្គ្រាមអស់ជាច្រើនទស្សវត្សរួចមក ។ រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធ ទិវាសន្តិភាពនេះ តាំងពីឆ្នាំ១៩៩៨មកម្លេះ ដោយគិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ គឺមានរយៈពេល២៧ឆ្នាំហើយ៕ អត្ថបទ ៖ សុភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


