ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៖ សម្រាប់ស្ត្រី ក្មេងស្រី គ្រួសារ សន្តិភាពគឺជា សុវត្ថិភាពក្នុងជីវិតប្រចាំថ្ងៃ និងជាការរស់នៅគ្មានភាពភ័យខ្លាច
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់ស្ត្រី ក្មេងស្រី និងគ្រួសារ សន្តិភាពគឺជាសុវត្ថិភាពនៅក្នុងជីវិតប្រចាំថ្ងៃ ជាការរស់នៅដែលគ្មានការភ័យខ្លាច មានសិទ្ធសេរីភាពពេញលេញ ការផ្តល់តម្លៃ និងសេចក្ដីថ្លៃថ្នូរ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួបលើកទី ១១៥ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០២៦ និងបើកព្រឹត្តិការណ៍ដើរដើម្បីសន្តិភាពយូរអង្វែងសម្រាប់យើងទាំងអស់គ្នា ក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» នាបរិវេណវត្តបុទុមវត្តីរាជវរារាម ឆ្ពោះទៅកាន់វត្តភ្នំដូនពេញ កាលពីព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៦ នេះ ដោយមានអ្នកចូលរួមពី លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមហាជនជាង ១៦០០ នាក់ ផងដែរ។

នាឱកាសនោះ លោកជំទាវបណ្ឌិត បានសម្ដែងនូវការអបអរសាទរ និងក្តីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតចំពោះស្ត្រីកម្ពុជាគ្រប់រូប និងសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង-ស្ថាប័ន អង្គការដៃគូ វិស័យឯកជន យុវជន យុវនារី និងប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន ដែលបានជួបជុំគ្នានៅទីនេះ ដោយរួមគ្នាបង្ហាញនូវបេះដូងតែមួយ គឺ បេះដូងស្រឡាញ់សន្តិភាព។

លោកជំទាវបណ្ឌិត មានប្រសាសន៍បន្តថា ទិវាអន្តរជាតិនារី ៨ មីនា គឺជាឱកាសដ៏មានអត្ថន័យសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ ក្នុងការរំឭកដល់ការតស៊ូដ៏យូរអង្វែងវែងឆ្ងាយរបស់ស្ត្រី ដើម្បីសិទ្ធិ សេរីភាព សេចក្ដីថ្លៃថ្នូរ និងឱកាសស្មើគ្នា។ ទិវានេះ គឺជាឱកាសបង្ហាញឲ្យឃើញច្បាស់ថា ស្ត្រីមិនមែនគ្រាន់តែជាកម្លាំងសម្រាប់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែជាកម្លាំងដ៏សំខាន់សម្រាប់សង្គមជាតិទាំងមូល។ ឆ្នាំនេះ ប្រទេសកម្ពុជា បានជ្រើសរើសប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»។ ប្រធានបទនេះគឺមានអត្ថន័យជ្រាលជ្រៅបំផុត ព្រោះជាការរំលឹកឲ្យប្រជាពលរដ្ឋយល់ច្បាស់ថា សន្តិភាព មិនមែនមានន័យត្រឹមតែពាក្យថា គ្មានសង្គ្រាម ឬគ្មានស្នូរគ្រាប់កាំភ្លើងប៉ុណ្ណោះទេ ប៉ុន្តែសន្តិភាពគឺជាសុវត្ថិភាពនៅក្នុងជីវិតប្រចាំថ្ងៃ ជាការរស់នៅដែលគ្មានការភ័យខ្លាច សិទ្ធសេរីភាព សេចក្ដីថ្លៃថ្នូរ ការគោរព និងជាឱកាសស្មើភាពសម្រាប់ស្ត្រី កុមារី និងគ្រួសារទាំងអស់។

លោកជំទាវបណ្ឌិត មានប្រសាសន៍បន្តទៀតថា សម្រាប់ម្ដាយ សន្តិភាព គឺជាអារម្មណ៍ដ៏កក់ក្ដៅ ដែលម្តាយអាចឱបកូនដោយស្នាមញញឹម និងគ្មានការព្រួយបារម្ភ ប្រៀបដូចនឹងរូបគំនូរមួយផ្ទាំងនៅមុខបរិវេណវត្តបុទុមវត្តីនេះ ដែលសបញ្ជាក់បានយ៉ាងច្បាស់ អំពីទឹកចិត្តរបស់ម្តាយ គឺហ៊ានលះបង់គ្រប់សព្វបែបយ៉ាង ដើម្បីឲ្យកូន និងគ្រួសារមានសុខសន្តិភាព។

លោកជំទាវបណ្ឌិត បានលើកឡើងថា នៅពេលដែលមានភាពតានតឹងជម្លោះព្រំដែនដែលបង្កឡើងដោយយោធាថៃមកលើបូរណភាពទឹកដីកម្ពុជាទាំង ២ លើក មកនេះ បានបង្កឲ្យពលរដ្ឋរងទុក្ខវេទនា ពិសេសស្ត្រី កុមារ មនុស្សចាស់។ ក្នុងនោះ មានម្ដាយជាច្រើនដែលត្រូវភៀសសឹកទៅរកកន្លែងសុវត្ថិភាព មានកូនៗ ជាច្រើន ត្រូវឈប់រៀនបណ្ដោះអាសន្ន ហើយក៏មានគ្រួសារជាច្រើនរស់នៅដោយភាពព្រួយបារម្ភ។ នៅចំពោះមុខបែបនេះ ទើបឲ្យយើងយល់ថា សន្តិភាព មានតម្លៃយ៉ាងធំធេងសម្រាប់មនុស្ស៕
អត្ថបទ ៖ ស្រីរ័ត្ន












-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


