ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា-សិង្ហបុរី បង្ហាញពីការប្ដេជ្ញាចិត្តឥតងាករេក្នុងការពង្រឹងមិត្តភាពទ្វេភាគីដ៏យូរអង្វែង ដើម្បីរួមចំណែកដល់សន្តិភាពតំបន់
ប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពទ្វេភាគីដ៏យូរអង្វែង ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពរួមក្នុងតំបន់។ ការបង្ហាញពីការប្ដេជ្ញាចិត្តនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងារទ្វេភាគីនាថ្ងៃទី១១ ខែមីនា នេះ ក្នុងពេលរដ្ឋមន្ត្រីការបរទេសកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅសិង្ហបុរីតាមការអញ្ជើញរបស់សមភាគី។

ក្រសួងការបរទេសនៃកម្ពុជា ឱ្យដឹងថា ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង រដ្ឋមន្ត្រីការបរទេសសិង្ហបុរី វីវៀន បាឡាគ្រីស្សណាន់ បានរក្សាទំនាក់ទំនងជាប្រចាំ តាមការផ្លាស់ប្តូរការសួរសុខទុក្ខ និងនឹករលឹកពីគ្នា។

ក្រសួងការបរទេស អះអាងថា ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយរដ្ឋមន្ត្រីការបរទេសិង្ហបុរី បញ្ចប់ទៅដោយការផ្លាស់ប្តូរទស្សនៈអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួម ក៏ដូចជាពិភាក្សាយ៉ាងស៊ីជម្រៅលើវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ។

គួររម្លឹកថា ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ នេះ កាលពីចុងខែមករា ឆ្នាំ២០២៦ នៅក្រៅកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន, លោក វីវៀន បាឡាគ្រីស្សណាន់ ក្នុងពេលជួបជាមួយរដ្ឋមន្ត្រីការបរទេសថៃ បានជំរុញជាចំហឱ្យថៃដោះស្រាយភាពតានតឹងជាមួយកម្ពុជា ដោយសន្តិវិធី។
គួរឱ្យដឹងថា កម្ពុជា សិង្ហបុរី បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅក្នុងឆ្នាំ១៩៦៥ ដែលចូលមកដល់ឆ្នាំ២០២៦ នេះ ចំណងទំនាក់ទំនងការទូតនៃប្រទេសទាំងពីរឈានដល់វ័យ៦១ឆ្នាំហើយ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


