សេដ្ឋកិច្ច
ភ្ញៀវទេសចរអន្តរជាតិជិត ១ លាននាក់ ទិញសំបុត្រចូលទស្សនាអង្គរ បង្កើតចំណូលរដ្ឋជិត ៤៥ លានដុល្លារ
ភ្ញៀវទេសចរអន្តរជាតិជាង ៩៥ ម៉ឺននាក់ (៩៥៥១៣១) បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលនាំឱ្យកម្ពុជារកចំណូលបានជិត ៤៥ លានដុល្លារ (៤៤ ៧១១៦៧៥) នៅក្នុងឆ្នាំ ២០២៥ ធ្លាក់ចុះ ៦,៥១% ធៀបនឹងឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៦។

របាយការណ៍គ្រឹះស្ថានអង្គរបង្ហាញថា សម្រាប់តែមួយខែធ្នូ ឆ្នាំ ២០២៥ ភ្ញៀវទេសចរអន្តរជាតិចំនួន ៨៧ ៩៣៦ នាក់ បានទិញសំបុត្រចូលទស្សនាអង្គរ គិតជាចំណូលប្រមាណ ៤,២ លានដុល្លារ ធ្លាក់ចុះ ២៨,៥១%។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) មានប្រសាសន៍ថា កត្តាសេដ្ឋកិច្ចសាកលក៏ជះឥទ្ធិពលដល់កំណើនភ្ញៀវទេសចរ ដូចជាចិន ក៏បានកាត់បន្ថយការធ្វើដំណើរ ខណៈប្រទេសដែលធ្លាប់តែទទួលទេសចរចិនក៏មានការធ្លាក់ចុះដែរ ហើយទេសចរអឺរ៉ុប ក៏កាត់បន្ថយដំណើរផ្លូវឆ្ងាយ ដោយសារតែកត្តាសេដ្ឋកិច្ច ជំងឺឆ្លង និងគ្រោះធម្មជាតិ។

លោក ធួន ស៊ីណាន យល់ឃើញថា ការធ្លាក់ចុះកម្រិតនេះ មិនអាក្រទេ សម្រាប់កម្ពុជា តែអ្វីដែលយើងត្រូវធ្វើគឺរដ្ឋ និងឯកជនត្រូវសហការគ្នារួមគ្នាផ្សព្វផ្សាយ ដូរពីទម្លាប់ពឹងដង្ហើមអ្នកដ៏ទៃដក ប្ដូរមកដកដង្ហើមខ្លួនឯងវិញ។
លោក ខៀវ ធី ប្រធានសមាគមមគ្គុទ្ទេសក៍អង្គរខេត្តសៀមរាប បានឱ្យដឹងថា ការអូសបន្លាយនៃសង្គ្រាមកម្ពុជា-ថៃបានធ្វើឱ្យភ្ញៀវទេសចរចូលមកទស្សនាខេត្តសៀមរាបធ្លាក់ចុះ។
លោក ខៀវ ធី បន្ថែមថា បច្ចុប្បន្នភ្ញៀវទេសចរដែលចូលមកលេងខេត្តសៀមរាប គឺចាប់ផ្តើមមានការធ្លាក់ចុះជាបណ្តើរៗហើយ ក្នុងនោះការកក់ថ្មីៗ ក៏លែងមាន ហើយការកក់ចាស់ៗ ក៏ចាប់ផ្តើមលុបជាបណ្តើរៗ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងសារជាថ្មី។
គិតត្រឹម ១១ ខែ ឆ្នាំ ២០២៥ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៥ លាននាក់ ធ្លាក់ចុះ ១៣,៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដោយសារបញ្ហាប្រឈមភូមិសាស្ត្រនយោបាយ និងភាពតានតឹងព្រំដែនកម្ពុជា-ថៃ។
ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិជាង ៥,១ លាននាក់ ទេសចរវៀតណាមឈរនៅលំដាប់លេខរៀងទី១ ចំនួនជាង ១,១ លាននាក់ ធ្លាក់ចុះ ៧,៣% ចិន ១,១ លាននាក់ កើនឡើង ៤៣,៥% ថៃ ១ លាននាក់ ធ្លាក់ចុះ ៤៧% អាមេរិកជាង ១៨ ម៉ឺននាក់ ធ្លាក់ចុះ ២,៧% កូរ៉េជាង ១៤ ម៉ឺននាក់ ធ្លាក់ចុះ ១៦%៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


