ព័ត៌មានជាតិ
រដ្ឋមន្ត្រីបញ្ជាឱ្យមន្ត្រីពង្រឹងការពារវិស័យទេសចរណ៍ពីព័ត៌មានក្លែងក្លាយ និងអវិជ្ជមាន
រដ្ឋមន្ត្រីទេសចរណ៍លោក ហួត ហាក់ បានដឹកនាំកិច្ចប្រជុំមួយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ដើម្បីពង្រឹងការងារទំនាក់ទំនងសាធារណៈ និងព័ត៌មាន ដើម្បីឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ និងអវិជ្ជមានពីកម្ពុជា។

ជាការកត់សម្គាល់កិច្ចប្រជុំនេះគឺធ្វើឡើងបន្ទាប់ពីសារព័ត៌មានសហរដ្ឋអាមេរិក Wall Street Journal បានចុះផ្សាយអត្ថបទស៊ើបអង្កេតពីឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា ដោយក្នុងនោះបានហៅកម្ពុជាថា Scambodia ថែមទៀត។
ក្នុងកិច្ចប្រជុំនោះលោករដ្ឋមន្ត្រី ហួត ហាក់ បានបញ្ជាឱ្យមន្ត្រីយកចិត្តទុកដាក់តាមដាន និងឆ្លើយតបចំពោះការលាបពណ៌ពីការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងអវិជ្ជមានដែលប៉ះពាល់ដល់កិត្តិនាមកម្ពុជា រួមទាំងអត្ថបទមួយចំនួនដែលពាក្យ «Scambodia» ផងដែរ។
លោក ហួត ហាក់ ថា៖ «ការងារទំនាក់ទំនងសាធារណៈនិងព័ត៌មាន គឺត្រូវតែពង្រឹងឱ្យមានភាពប្រទាក់ក្រឡាជាប្រព័ន្ធតែមួយ និងមានកិច្ចសហការឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសការត្រៀមខ្លួនរួចជាស្រេចជាលក្ខណៈបុរេសកម្ម សកម្ម និងជាប់ជាប្រចាំនៅក្នុងសមរភូមិព័ត៌មានទេសចរណ៍ ដោយ «ចាក់ទឹកថ្លា ក្នុងទឹកល្អក់»។

លោករដ្ឋមន្ត្រីបានជំរុញការយកចិត្តទុកដាក់ផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍នៅតាមទីផ្សារគោលដៅ ពង្រីកការផ្សព្វផ្សាយអំពីកិត្តិនាមកម្ពុជា និងព័ត៌មានវិជ្ជមានឱ្យកាន់តែខ្លាំងបន្ថែមទៀត ព្រមទាំងការឆ្លើយតបនិងវាយបក ឱ្យបានទាន់ពេលវេលា ប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធិភាពខ្ពស់។
គួរឱ្យដឹងដែរថាកិច្ចប្រជុំនេះលោករដ្ឋមន្ត្រី ហួត ហាក់ បានដឹកនាំប្រជុំក្រុមការងារចំនួន ៤ មានក្រុមអ្នកនាំពាក្យ, ក្រុមការងារ influencers, ក្រុមការងារ Media, ក្រុមការងារបរិវត្តកម្មឌីជីថល,(២) ពង្រឹងសង្គតិភាពនិងសុខដុមនីយកម្មនៃក្រុមការងារ និង (៣) ពង្រឹងប្រសិទ្ធភាពការងារជាលក្ខណៈជវភាពជាប្រព័ន្ធតែមួយដែលមានទាំងមន្ត្រីសរុបទាំងអស់ចំនួន៤០នាក់៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


