Connect with us

កីឡា

ពេជ្រ​ សឹង្ហៈ​ ទើប​ឈ្នះ​ខ្សែក្រវាត់ ​១ ខ្សែ​ថ្មីៗ ពេល​នេះមាន​​ឱកាស​ជម្រះ​បញ្ជី​ ឌឹម​ សារុំ​​

បានផុស

នៅ

ពិត​ជា​មាន​ទីផ្សារ​ខ្លាំង​មែន​ក្លឹប​លោក​ ពេជ្រ​ សុផាន់​ ដូច​ជា​ជើង​ខ្លាំង​វ័យ​ក្មេង​ ពេជ្រ​ សឹង្ហៈ​ ទើប​តែ​លេង​កម្មវិធី​ធំឈ្នះ​ខ្សែក្រវាត់​១ខ្សែ​​ថ្មីៗ​ ឥលូវ​នេះ រូប​គេ​មាន​ឱកាស​ប្រកួត​សងសឹក​ជា​មួយ​ ឌឹម​ សារុំ​ ជា​ថ្មី​ទៀត​ហើយ​នៅ​ដើម​ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​។​

រូបភាព​លើ​ផេក​ក្របីព្រៃ

ក្លឹប​ប្រដាល់​លោក​ ពេជ្រ​ សុផាន់​ ពិត​ជា​ល្បី​ និង​មាន​ទីផ្សារ​ខ្លាំង​មែន​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​ដូច​ទៅ​ហ្នឹង​អ្នក​គាំទ្រ​បាន​ឃើញ​ជាក់​ស្ដែង​អីចឹង​ដែរ។​ កីឡាករ​ ពេជ្រ​ សឹង្ហៈ​ ជា​កីឡាករ​លេចធ្លោ​ និង​ក្រសោប​ខ្សែក្រវាត់​ ពាន​រង្វាន់​ក្នុង​កម្មវិធី​ធំៗ​ជា​ច្រើន​កន្លង​មក។​

ឥលូវ​នេះ​ជំ​នួ​ប​សងសឹក​រវាង​ ពេជ្រ​ សឹង្ហៈ​ និង​ ឌឹម​ សារុំ​ គឺ​ជា​ការ​ប្រកួត​ធំ​​ដណ្ដើម​ខ្សែក្រវាត់​មួយ​ទៀត​ហើយ​សម្រាប់​កូន​សិស្ស​គ្រូ​ឆ្នើម។​ ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​នេះ​ក៏​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​មហាជន​ខ្លាំង​ផង​ដែរ​ ព្រោះ​ធ្លាប់​ចាញ់​ឈ្នះ​គ្នា​មិន​ទាន់​អស់​ចិត្ត​ផង​ និង​មាន​ការ​ខក​ចិត្ត​ច្រើន​ពី​អ្នក​គាំទ្រ​ដោយ​គិត​ថា​ សឹង្ហៈ​ ជា​អ្នក​ឈ្នះ​កាល​ប៉ះ​គ្នា​លើក​ទី១​ នោះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព​លើ​ផេក​គ្រូតូច

រង់​ចាំ​មើល​ទាំង​អស់​គ្នា​ថា​កីឡាករ​ ពេជ្រ​ សឹង្ហៈ​ អាច​ឈ្នះ​ខ្សែក្រវាត់​មួយ​គ្រឿង​ទៀត​ និង​ថវិកា​លើក​ទឹកចិត្ត​បាន​ទេ​នៅ​ដើម​ខែ​កុម្ភៈ​ ឆ្នាំ​២០២៦​ ខាង​មុខ​នេះ។​ កាល​ពី​ថ្ងៃ​ទី១៧​ ខែ​មករា​ ឆ្នាំ​២០២៦​ នេះ​កីឡាករ​ ពេជ្រ​ សឹង្ហៈ​ ទើប​តែ​ឈ្នះ​ខ្សែក្រវាត់​ ១គ្រឿង​អម​ដោយ​ទឹក​ប្រាក់​ ៨​លាន​រៀល​ផង​ដែរ​បន្ទាប់​ពី​យក​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ ឡុង​ ពិសិដ្ឋ។​ កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់​ រូប​នេះ​ធ្លាប់​ចាញ់​ ឌឹម​ សារុំ​ ដោយ​គ្រូ​ពេទ្យ​បញ្ឈប់​ការ​ប្រកួត​ព្រោះ​​របួស​ធំ​ពេក​កាល​ពី​ថ្ងៃ​ទី២៨​ ខែ​មិថុនា​ ឆ្នាំ​២០២៦។​ ជំនួប​សងសឹក​រវាង​អ្នក​ទាំង​ពី​រ​នេះ​នឹង​ធ្វើ​ឡើង​នៅ​សង្វៀន​ទទក៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម