Connect with us

ព័ត៌មានជាតិ

​រដ្ឋមន្ត្រី​ព័ត៌មាន​ថា ពិភព​លោក​បាន​ឃើញ​​ការ​ពិត​ពី​ភាពរងគ្រោះ​របស់​​កម្ពុជាដោយសារការ​ឈ្លាន​ពាន​របស់​ថៃ

បានផុស

នៅ

រដ្ឋមន្ត្រី​ព័ត៌មាន​លោក នេត្រ ភក្ត្រា បាន​លើក​ឡើង​ថា​ក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​យើង​នៅ​សល់​សមរភូមិ​២​ទៀត​គឺ​សមរភូមិ​ព័ត៌មាន សាធារណៈ​មតិ និង​សមរភូមិ​ការទូត។ លោក​បន្ថែម​ថា​ ប្រទេស​កម្ពុជា​តូច​ ធនធាន​មាន​កម្រិត​តែ​បានខិតខំ​ក្នុងសមរភូមិ​ព័ត៌មាន​ និង​ការទូត​រហូត​បាន​ធ្វើ​ឱ្យ​ពិភព​លោក​ឃើញការ​ពិត​ថា​ «ថៃ​ជា​អ្នក​រំលោភ​បំពាន​កម្ពុជា ហើយ​កម្ពុជា​ជា​ជន​រងគ្រោះ​»​​​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៦ លោក នេត្រ ភក្ត្រា បាន​លើក​ឡើង​ថា ទម្រាំ​ពិភព​លោក​ទទួល​ស្គាល់​ថា​កម្ពុជា​រងគ្រោះ​ពី​ការ​បំពាន​របស់​ថៃ​ កម្ពុជា​ត្រូវ​ធ្វើ​ការ​ជា​ច្រើន​ដើម្បី​បង្ហាញ​ការ​ពិត​នេះ​ ដោយ​សារ​កម្ពុជា​តូច  ធនធាន​​មាន​កម្រិត  បើ​ប្រៀបធៀប​នឹង​ប្រទេស​ថៃ​ដែល​ជា​ប្រទេស​ធំ គ្មាន​សង្គ្រាម ហើយ​គេ​បាន​ធ្វើ​ការងារ​ច្រើន​ក្នុង​ការងារ​ការទូត និង​ព័ត៌មាន។

លោក​បន្ថែម​ថា​៖ «ចំណុច​នេះ​បាន​បង្ហាញ​ឱ្យ​យើង​ឃើញ​ច្បាស់​ថា ក្រសួង​ព័ត៌មាន​បាន​ដើរ​តួនាទី​សំខាន់​យ៉ាងណា នៅ​ពេល​ដែល​ប្រទេស​ជួប​នឹង​វិបត្តិ​ ។ ចំណុច​នេះ យើង​អាច​នឹង​ឆ្លុះ​បញ្ចាំង​ខ្លួន​ឯង​ជាមួយ​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​របស់​មន្ត្រីរាជការ ថ្នាក់​ដឹកនាំ​របស់​យើង​ ពិសេស​នោះ​មន្ទីរ​ព័ត៌មាន​នៅ​ជាប់​ព្រំដែន [..] ដែល​បាន​សម្របសម្រួល​ឱ្យ​អ្នក​សារព័ត៌មាន​បាន​ចូល​ទៅ​ដល់​ទីតាំង ​ដើម្បី​ថត​យក​ព័ត៌មាន​ជាក់​ស្តែង​មក​ផ្សាយ​ឱ្យ​ប្រជាជន​បាន​ដឹង ​និង​ពិភព​លោក​បាន​ស្គាល់​ ដឹង​ និង​ឮ»

​ជាមួយ​គ្នា​ដោយ​មិន​លើក​ឡើង​ពី​សមរភូមិ​យោធា លោក​ នេត្រ ភក្ត្រា បាន​លើក​ឡើង​ពី​ផ្លូវ​ច្បាប់​អន្តរជាតិ​ដែល​លោក​ថា​ថៃ​និង​មិន​ព្រម​ចូល​រួម​សមរភូមិ​ច្បាប់​ជាមួយ​កម្ពុជា​ទេ​។

លោក​រដ្ឋមន្ត្រី​ក៏​បាន​គូស​​បញ្ជាក់​ផង​ដែរ​ថា​ សង្គ្រាម​ឈ្លាន​ពាន​កម្ពុជា​ដោយ​ថៃ​ បាន​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​មុខ​ព្រួញ ឬ​សមរភូមិ​ចំនួន​៣​គឺ សមរភូមិ​យោធា ការ​ទូត សតិ​អារម្មណ៍ ច្បាប់ សមរភូមិ​ដែល​គាំទ្រ​ដោយ​ថៃ​គឺ​ក្រុម​ប្រឆាំង​ និង​ក្រុម​មាន​និន្នាការ​មិន​គាំទ្រ​រដ្ឋាភិបាល និង​សមរភូមិ​ចេញពី​ផ្ទៃ​ក្នុង​កម្ពុជា៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម