កម្ពុជាបានធ្វើការតវ៉ាប្រឆាំងទៅនឹងសកម្មភាពរបស់ថៃនៅពេលថ្មីៗនេះដែលបានចាប់ផ្ដើមរាយបន្លាលួសឈ្លានពានព្រំដែន ដោយស្នើដល់ថៃបញ្ឈប់សកម្មភាពទាំងនេះ ងាកមកដោះស្រាយបញ្ហាដោយសន្ដិវិធី។
ក្រុមហ៊ុនតូយូតាឱ្យដឹងថាបុគ្គលិកដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជាចំនួន៧៧%ត្រូវបានជ្រើសរើសចេញពីសិស្សដែលបានបញ្ចប់ការសិក្សាជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈ TVET ដែលមានអាយុពី១៨ ដល់២៣ឆ្នាំ ដែលជាការបង្ហាញថាយុវជនកម្ពុជាកំពុងរួមចំណែកកសាងអនាគតនៃឧស្សាហកម្មទំនើបនៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី បានឱ្យដឹងថាបច្ចុប្បន្នមានរថយន្តជាង១៧ម៉ឺនគ្រឿងបានផលិតដោយរោងចក្រផលិតរថយន្តក្នុងស្រុក និងកំពុងដាក់លក់នឹងចរាចរណ៍លើដងផ្លូវក្នុងប្រទេសកម្ពុជា។ សរុបតម្លៃនៃការលក់រថយន្តដែលតម្លើងនៅកម្ពុជាទាំងនេះមានតម្លៃសរុបប្រមាណ ១,១ពាន់លានដុល្លារអាមេរិក។
សម្ដេចថាប្រទេសជប៉ុនជាប្រទេសទី១ដែលសម្ដេចបានទៅលេងតាំងពីនៅក្មេងមកម្ល៉េះ ហើយរូបភាពនៃដំណើរកម្សាន្តរបស់សម្ដេចទៅប្រទេសនេះគឺនៅក្នុងការចងចាំរបស់សម្ដេចជានិច្ច។
ក្នុងនាមជាកូនខ្មែរម្នាក់ ដែលស្រឡាញ់ទឹកដីកំណើតស្មើនឹងជីវិត ខ្ញុំពិតជាមានក្តីសង្វេគហួសនឹងថ្លែង ហើយបេះដូងក៏រឹតតែហាក់ដូចជាកំពុងត្រូវកាំបិតមុតស្រួចចាក់ដោត ពេលឃើញមាតុភូមិដែលពោរពេញដោយក្តីសង្ឃឹមរបស់យើង កំពុងត្រូវក្រុមមនុស្សលោភលន់មួយក្តាប់តូច បំពុលឱ្យក្លាយជាវាលពិឃាតនៃសីលធម៌។
លោក អ៊ូអិណុ អាត់ស៊ូស៊ី បានលើកឡើងការបើកដំណើរការខ្សែច្រវាក់ផលិតកម្មដំឡើងរថយន្តថ្មីរបស់តូយូតានៅកម្ពុជា គឺជាសារមួយបង្ហាញទៅកាន់ពិភពលោកថា កម្ពុជានៅតែជាគោលដៅវិនិយោគដែលមានសក្ដានុពល និងមានសុវត្ថិភាព បើទោះបីប្រឈមមុខនឹងស្រមោលអវិជ្ជមានមួយចំនួនដែលធ្វើឱ្យអ្នកវិនិយោគបរទេសមានការសង្ស័យលើប្រទេសនេះក្ដី។
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើដល់ប្រទេសជប៉ុនគាំទ្រក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសជប៉ុននៅកម្ពុជា ដើម្បីបន្តពង្រីកសក្ដានុពលពាណិជ្ជកម្មនៅកម្ពុជា និងក្នុងតំបន់។