Connect with us

កីឡា

ក្លឹប​លោក​ ពេជ្រ​ សុផាន់​ យក​មាស​ ក្លឹប​ សេន​ ប៊ុនថេន​ បាន​ថវិកា​ ៤០០​លានរៀល​ ខណៈ​ ធឿន​ ធារ៉ា​ ចាញ់​យ៉ាងលឿន​

បានផុស

នៅ

ប្រដាល់​គុន​ខ្មែរ​ក្នុង​សប្ដាហ៍​មុន​នេះ​កក្រើក​ណាស់​ពិសេស​ក្លឹប​លោក​ ពេជ្រ​ សុផាន់​ ឈ្នះ​បាន​កំប៉ុង​មាស​ ឈ្នះ​ដុំ​មាស​ ចំណែក​ក្លឹប​លោក​ សេន​ ប៊ុនថេន​ ទើប​ទទួល​បាន​ថវិកា​ ៤០០​លាន​រៀល​ពី​ក្រុមហ៊ុន​វឌ្ឍនៈ​ ខណៈ​កីឡាករ​ ធឿន​ ធារ៉ា​ កក្រើក​ដូច​គ្នា​ ប៉ុន្តែ​កក្រើក​ចាញ់​ហើយ​រង់ការ​រិះគន់​ខ្លាំង​លើ​បណ្ដាញ​សង្គម។

ការ​ប្រកួត​គុន​ខ្មែរ​ក្នុង​សប្ដាហ៍​ទី៣​ នៃ​ខែ​មករា​ ដែល​ទើប​បញ្ចប់​ទៅ​នេះ​គឺ​ពិត​ជា​កក្រើក​ទាំង​នៅ​លើ​សង្វៀន​ និងកក្រើក​ទាំង​លើ​បណ្ដាញ​សង្គម។​ ក្លឹប​លោក​ ពេជ្រ​ សុផាន់​ គឺ​ទទួល​បាន​រង្វាន់​ធំៗ​ដូច​ជា​ ពេជ្រ​ សម្បត្តិ​ ឈ្នះ​ខ្សែក្រវាត់​ និង​កំប៉ុងមាស​ ពេជ្រ​ អាទិទេព​ ឈ្នះ​ជើង​ខ្លាំង​ៗ​កម្ពុជា​ប្រចាំ​ទម្ងន់​ ៥៧​គីឡូក្រាម​ទទួល​បាន​ដុំ​មាស​ពី​ការ​ប្រកួត។​

មិន​ចាញ់​ក្លឹប​លោក​ ពេជ្រ​ សុផាន់​ ប៉ុន្មាន​ទេ​ក្លឹប​លោក​ សេន​ ប៊ុនថេន​ ក៏​ទទួល​បាន​ថវិកា​ ៤០០​លាន​រៀល​លើ​ការ​អ​ភិវឌ្ឍន៍​ក្លឹប​ និង​ការ​ធ្វើ​ជា​ទូតសុឆន្ទៈ​ (BA) ​របស់​កីឡាករ​ បឺត​ សង្ឃឹម​ ជា​មួយ​ក្រុមហ៊ុន​វឌ្ឍនៈ​ផង​ដែរ។​ ជា​មួយ​គ្នា​នេះ​ដែរ​ក៏​មាន​ការ​សារទរ​ និង​ចែក​រំលែក​ច្រើន​ផង​ដែរ​អំពី​ការ​ទទួល​ថវិកា​យ៉ាង​ច្រើន​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព​លើ​ផេក​លោក​ សេន ប៊ុនថេន​

ចំណែក​កីឡាករ​ ធឿន​ ធារ៉ា​ ក៏​មាន​ការ​ភ្ញាក់ផ្អើល​ និង​ផ្ទុះ​ផង​ដែរ​ ប៉ុន្តែ​ផ្ទុះ​លើ​ការ​រិះគន់​ច្រើន​នៅ​បណ្ដាញ​សង្គម​បន្ទាប់​ពី​រូប​គេ​បាន​ចាញ់​ដោយ​សន្លប់​ក្នុង​ទឹក​ទី១​ របស់​កីឡាករ​បរទេស​ រូសឡាន ណាហ្គីយ៉ាវ ដោយ​ស្នៀត​ពិសេស​រួច​មក។​ អ្នក​គាំទ្រ​មួយ​ចំនួន​បាន​បង្ហាញ​ការ​មិន​ពេញចិត្ត​ និង​រិះគន់​ជា​ខ្លាំង​ទៅ​លើ​ ធឿន​ ធារ៉ា​ ដែល​សមត្ថភាព​ធ្លាក់​ចុះ​បែប​នេះ​ពិសេស​ការ​ចាញ់​ផ្ទួនៗ​កន្លង​មក​ និង​ការ​ចាញ់​ក្រោម​ថ្វីដៃ​បរទេស​រូប​នេះ​ជា​លើក​ទី២។​ មតិ​អ្នក​គាំទ្រ​មួយ​ចំនួន​ថា​ការ​ធ្លាក់​ចុះ​សមត្ថភាព​របស់​ ធារ៉ា​ នេះ​បណ្ដា​មក​ពី​ការ​ដើរ​លេង​ច្រើន​ និង​ការ​ចំណាយ​ពេល​ទៅ​លេង​បាល់ទះ​កន្លង​មក​ និង​មិន​សូវ​បាន​ហ្វឹកហាត់​៕​

កីឡាករ ធឿន​ ធារ៉ា

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម