សេដ្ឋកិច្ច
ក្រុមហ៊ុនអាមេរិកកំពុងធ្វើការសិក្សា អំពីការអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មសាច់ទាប្រភេទ «White Pekin Duck»
លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានឱ្យដឹងថា ក្រុមហ៊ុន Maple Leaf Farms របស់អាមេរិកដែលគ្រោងបោះទុនវិនិយោគនៅកម្ពុជា លើការអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មសាច់ទាប្រភេទ «White Pekin Duck» នឹងប្រើពេលសិក្សារយៈពេល ៣ ខែ ជាមុនសិន មុននឹងឈានទៅដល់ការបើកដំណើរការជាផ្លូវការ។

ពាក់ព័ន្ធទៅនឹងគម្រោងនេះ លោក កៅ ថាច បានមានប្រសាសន៍ថា គម្រោងរបស់ក្រុមហ៊ុន Maple Leaf Farms ក្នុងការបោះទុនវិនិយោគនៅកម្ពុជា លើការអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មសាច់ទាប្រភេទ «White Pekin Duck» នេះ ជាគម្រោង គឺក្រុមហ៊ុននឹងមកចិញ្ចឹមសត្វទានៅក្នុងប្រទេសកម្ពុជាតែម្តង ដែលជាគោលបំណងប្រសិនជាអាចធ្វើទៅបាន គឺធ្វើការចិញ្ចឹមនៅទូទាំងប្រទេសកម្ពុជាតែម្តង ព្រោះក្រុមហ៊ុនក៏ចង់ឱ្យប្រជាពលរដ្ឋជាកសិករខ្នាតតូចក៏អាចចូលរួមចិញ្ចឹមបាន។
ក្នុងនោះដែរ ក្រុមហ៊ុននិងមានរៀបចំឱ្យមានជាខ្សែបណ្តាញ និងខ្សែចង្វាក់តម្លៃទាំងអស់ដោយគ្របដណ្តប់ចាប់តាំងពីដំណាក់កាលនៃការចិញ្ចឹម ការកែច្នៃ រហូតដល់ការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់។ មួយវិញទៀត ក្រុមហ៊ុនក៏នឹងមានបង្កើតវ៉ាក់សាំង និងចំណីដែលជារបស់ក្រុមហ៊ុន ដើម្បីឱ្យទាធំលឿន ដោយប្រើពេលតែ ៣៥ ថ្ងៃ ប៉ុណ្ណោះ សត្វទាទាំងនោះនឹងអាចដល់ពេលប្រមូលផលតែម្តង។

ទន្ទឹមនេះ ក្រុមហ៊ុនក៏អាចនឹងបង្កើតនូវរោងចក្រកែច្នៃផលិតកម្មសាច់ទាឱ្យអស់ពីលទ្ធភាពតាមតែអាចធ្វើទៅបាន ដោយអាចនឹងមានជាសាច់ក្រក់ទា ដោយឡែកចំពោះរោមរបស់សត្វទា រោងចក្រនឹងយកទៅបំបែកធ្វើជាពូក ហើយចំពោះលាមកទា ក៏អាចនឹងយកទៅបង្កើតឱ្យខ្លាយជាជីបន្ថែមទៀតផងដែរ។
លោក កៅ ថាច បានបន្តថា ការអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មសាច់ទាប្រភេទ «White Pekin Duck»ដែលក្រុមហ៊ុនអាមេរិកគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជានេះ ជាគោលដៅរបស់ក្រុមហ៊ុនមិនមែនធ្វើឡើងតែក្នុងស្រុកមួយប៉ុណ្ណោះទេ គឺធ្វើឡើងនៅក្នុងតំបន់អាស៊ានតែម្តង។

ជាក់ស្តែង ជាជំហ៊ានទី១ គឺក្រុមហ៊ុននឹងប្រើរយៈពេល ៣ ខែ ដើម្បីធ្វើការសិក្សាស្វែងយល់ជាមុនសិន លុះត្រាតែសិក្សារួចរាល់ទើបចាប់ផ្តើមនូវគម្រោង ព្រោះក្រុមហ៊ុនក៏មានដៃគូសហការក្នុងស្រុកធំៗរួចរាល់ហើយដែរ។
លោក កៅ ថាច បានគូសបញ្ជាក់ថា ការវិនិយោគនេះមិនត្រឹមតែជួយបំពេញតម្រូវការសាច់ទានៅក្នុងស្រុក និងក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារ និងការបង្កើនចរន្តផលិតកម្មកសិ-ឧស្សាហកម្មនៅកម្ពុជា៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


