ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីម៉ិកស៊ិក ចោទ «ក្រុមស្តាំនិយម» នៅអាមេរិក ធ្វើទុកបុកម្នេញរដ្ឋាភិបាល
ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានថ្លែងនៅថ្ងៃចន្ទ ទី១ ខែមិថុនា ថា ក្រុមស្តាំនិយមជ្រុលនៅក្នុងទឹកដីសហរដ្ឋអាមេរិក កំពុងសហការគ្នាជាមួយក្រុមក្នុងស្រុកដើម្បីវាយប្រហារលើរដ្ឋាភិបាលរបស់លោកស្រី ដែលនេះជាការបង្កើនការវាយប្រហារដោយពាក្យសម្តីកាន់តែខ្លាំងឡើង ប្រឆាំងនឹងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសម៉ិកស៊ិក។

ការលើកឡើងនេះ បានធ្វើឡើង បន្ទាប់ពីការជួបជុំគ្នាមួយកាលពីចុងសប្តាហ៍ ដែលនៅក្នុងនោះលោកស្រី ប្រធានាធិបតី បានថ្កោលទោស ចំពោះអ្វីដែលលោកស្រីហៅថា ជាការជ្រៀតជ្រែកពីសំណាក់ទីភ្នាក់ងាររដ្ឋាភិបាល និងផលប្រយោជន៍អាជីវកម្មរបស់អាមេរិក។ នេះបើយោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មាន Reuters។
លោកស្រី Sheinbaum បានប្រាប់សន្និសីទសារព័ត៌មានថា «ខ្ញុំជឿជាក់ថា ពួកគេគឺជាក្រុមស្តាំនិយមជ្រុលនៅក្នុងអាមេរិក ដែលចង់ឲ្យមានទំនាក់ទំនងមិនល្អជាមួយម៉ិកស៊ិក» ដោយសារតែភាពខុសគ្នាខាង «មនោគមវិជ្ជា»។
ទោះជាយ៉ាងណា ប្រធានាធិបតីម៉ិកស៊ិក ដែលមាននិន្នាការឆ្វេងនិយមរូបនេះ បានបញ្ជាក់ថា លោកស្រីមិនជឿថា ការវាយប្រហារទាំងនេះ ត្រូវបានរៀបចំឡើងដោយសមភាគីអាមេរិករបស់លោកស្រី គឺលោក ដូណាល់ ត្រាំ នោះឡើយ។
លោកស្រី Sheinbaum បានប្រាប់អ្នកគាំទ្រកាលពីថ្ងៃអាទិត្យ នៅឯព្រឹត្តិការណ៍រំលឹកខួបពីរឆ្នាំនៃជ័យជម្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ របស់លោកស្រីថា៖ «តើនរណាជាអ្នកសម្រេចចិត្តនៅក្នុងប្រទេសម៉ិកស៊ិក ទីភ្នាក់ងារបរទេស ឬក៏ប្រជាជន? យើងនឹងការពារអធិបតេយ្យភាព និងឯករាជ្យភាពរបស់ម៉ិកស៊ិក»។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក បានជួបភាពជូរចត់ ចាប់តាំងពីលោក ត្រាំ បានចាប់ផ្តើមចូលកាន់អំណាចសម្រាប់អាណត្តិទីពីររបស់លោក កាលពីខែមករាឆ្នាំ២០២៥ ដោយសារតែជម្លោះលើបញ្ហាពន្ធគយ និងគោលនយោបាយអន្តោប្រវេសន៍។
ភាពតានតឹងដ៏អាក្រក់ បានកើនឡើងកាន់តែខ្លាំងកាលពីខែមេសា បន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិក បានចោទប្រកាន់មន្ត្រីម៉ិកស៊ិកចំនួន ១០ រូប រួមទាំងអភិបាលរដ្ឋ Sinaloa គឺលោក Ruben Rocha មកពីគណបក្ស Morena ដែលកំពុងកាន់អំណាច ជុំវិញការសង្ស័យថា មានទំនាក់ទំនងជាមួយការជួញដូរគ្រឿងញៀន។
បន្ទាប់ពីមានការចោទប្រកាន់ពីអាមេរិកលើអ្នកនយោបាយនៃគណបក្ស Morena មក លោកស្រី Sheinbaum បានជម្រុញ និងបង្កើនការអំពាវនាវកាន់តែខ្លាំងក្នុងការការពារអធិបតេយ្យភាពជាតិ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


