Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីទាមទារការធានាសន្តិសុខដាច់ខាត ដូច​អ៊ុយក្រែន​ដែរ

បានផុស

នៅ

ទីក្រុងមូស្គូកំពុងដាក់លក្ខខណ្ឌយ៉ាងតឹងរ៉ឹង ដោយប្រកាសថា ដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែននឹង​មិនអាចទៅរួចទេ បើគ្មានការធានាសន្តិសុខសម្រាប់រុស្ស៊ី។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ នា​ថ្ងៃទី​១០​ខែ​កុម្ភៈ​ឆ្នាំ​២០២៦។

លោក Alexander Grushko (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈដែលមេដឹកនាំបស្ចិមលោកផ្តោតលើអធិបតេយ្យភាពរបស់ទីក្រុងកៀវ​ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានព្រមានថា ការមើលរំលងតម្រូវការយុទ្ធសាស្ត្ររបស់មូស្គូ នឹងធ្វើ​ឲ្យ​រាល់កិច្ចព្រមព្រៀងទាំងអស់ត្រូវជាប់គាំង។ លោកបានសង្កត់ធ្ងន់ថា «គ្មាននរណាម្នាក់និយាយពីការធានាសន្តិសុខសម្រាប់រុស្ស៊ីឡើយ» ដែលនេះជាធាតុផ្សំដ៏សំខាន់ដែលកំពុងខ្វះខាត។

ដ្បិត​មានការប្រកែកគ្នាខ្លាំងៗយ៉ាងណា ក៏យន្តការការទូតនៅតែបន្តដើរ។ កិច្ចពិភាក្សានាពេលថ្មីៗនេះនៅអារ៉ាប់រួម ទោះមិនទាន់សម្រេចបានកិច្ចព្រមព្រៀងពេញលេញ ប៉ុន្តែបានឈានដល់ការដោះដូរអ្នកទោសសង្គ្រាមជាលើកដំបូងក្នុងរយៈពេល៥ខែ។ ទោះជាយ៉ាងណាក៏ដោយ គម្លាតរវាងភាគីទាំងពីរនៅតែមានទំហំធំ។ លោកប្រធានាធិបតី​អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានរៀបចំឯកសារសន្តិសុខសម្រាប់ទីក្រុង​កៀវ​រួចរាល់ តែ​រុស្ស៊ីបានតបតវិញដោយការទាមទារមិន​ឲ្យ​អ៊ុយក្រែនចូលជាសមាជិក​អង្គការ​ណាតូ និងហាមឃាត់ដាច់ខាតមិន​ឲ្យ​មានកងទ័ពបរទេសលើទឹកដី​របស់​​អ៊ុយក្រែន​​ឡើយ។

ជំនួបបន្ទាប់ត្រូវបានកំណត់ថានឹងធ្វើឡើងនៅសហរដ្ឋអាមេរិក ប៉ុន្តែកាលបរិច្ឆេទជាក់លាក់មិនទាន់មាននៅឡើយទេ។ ក្នុងពេលដែលភាគីទាំងពីរត្រៀមខ្លួនសម្រាប់កិច្ចពិភាក្សាដ៏តានតឹងនេះ សំណួរដ៏សំខាន់គឺ៖ តើគេអាចរកចំណុចកណ្តាលរវាងការចង់បានសន្តិសុខរបស់អ៊ុយក្រែន និងការទាមទាររបស់រុស្ស៊ីបានដែរឬទេ?

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម