Connect with us

ព័ត៌មានអន្ដរជាតិ

​មន្ត្រី​អាមេរិក​និង​អ៊ីរ៉ង់​​ចរចា​កម្មវិធី​នុយ​ក្លេអ៊ែរ​នៅស្វ៊ីស ខណៈត្រាំ​ថា លោក​​តាមឃ្លាំមើលជានិច្ច​

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួន​នឹងចូលរួម​ចរចា​​​​នុយក្លេអ៊ែរ​ដោយ​ប្រយោល​​ក្នុង​ក្តី​​សង្ឃឹម​ខ្ពស់​​ក្នុងការ​ព្រម​ព្រៀង​គ្នា​ រវាង​អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ជុំវិញ​កម្មវិធីនុយក្លេអ៊ែរ​របស់​ទី​ក្រុង​តេ​អេ​រ៉ង់​ (Tehran) ដោយ​​លោក​មាន​ជំនឿ​ចិត្ត​ថា​ទីក្រុងតេអេរ៉ង់ក៏​​ចង់​​ធ្វើ​​កិច្ច​ព្រម​ព្រៀងនេះ​ដែរ។ ​កិច្ច​ប្រជុំ​​​​ទ្វេភាគី​សម្របសម្រូល​ដោយ​​ប្រទេសអូម៉ង់​កំណត់​យក​ថ្ងៃ​អង្គារ​ នៅ​ទី​ក្រុង​ហ្សឺណែវ​។

លោក ត្រាំ និង​មន្រ្តី​ជំនិត​ក្នុង​សេតវិមាន។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​រ៉យទ័ ចុះ​ផ្សាយ​ថ្ងៃទី១៧ ខែកុម្ភៈ លោក​ត្រាំបាន​ប្រាប់​​អ្នក​សារព័ត៌មាន​ ពេលរៀបឡើង​​ Air Force One ​ថា​៖«ខ្ញុំនឹង​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នេះ​ដោយប្រយោល។ ហើយ​អ្នក​ចូល​រួម​ទាំង​អស់​គឺ​​មាន​សារៈ​សំខាន់​​ខ្លាំងណាស់​»។

គួរ​រំឭក​ថា ភាព​​តាន​តឹងរវា​ង​ភាគី​ទាំងពីរ​​​កំពុង​កើន​ឡើង​​នៅ​​​​មុន​​ការ​ចរចា ដោយ​​សហ​រដ្ឋ​​អាមេរិក​​នឹង​​ដាក់​ពង្រាយ​​នាវា​​ផ្ទុក​យន្តហោះ​​ទីពីរ​ ​ទៅ​​កាន់​​មជ្ឈិម​បូព៌ា​។​

មន្ត្រី​អាមេរិកបានប្រាប់រ៉យទ័រថា យោធាអាមេរិកកំពុងរៀប​ចំ​សម្រាប់​យុទ្ធនា​ការ​យោធា​ប្រកប​ដោយប្រសិទ្ធភាពខ្ពស់​​ ប្រសិន​​បើ​កិច្ច​ចរ​ចា​មិន​បាន​សម្រេច​​។

យ៉ាងណា ពេលសួរអំពីទស្សនវិស័យសម្រាប់កិច្ចព្រមព្រៀងមួយ លោក ដូណាល់ ត្រាំ លោក​បាន​និយាយ​ថា អ៊ីរ៉ង់​បានស្វែងរកជំហរ​​បន្ទន់​ឥរិយាបទ​ក្នុង​ការ​ចរ​ចា​ជា​យូរ​ណាស់មកហើយ ប៉ុន្តែ​ពួក​គេ​ដឹងពី​ផលវិបាក​នៃ​វិធីសាស្រ្ត​នេះ ​កាល​ពី​រដូវក្តៅឆ្នាំ​មុន ពេល​​សហរដ្ឋ​អាមេរិក​ទម្លាក់​គ្រាប់​បែក​លើ​ទី​តាំង​នុយ​ក្លេអ៊ែររបស់​អ៊ីរ៉ង់។

លោក ដូ​ណាល់ ត្រាំ បាន​ស្នើ និង​លើក​ទឹក​ចិត្ត​​ទី​ក្រុង​តេ​អេ​រ៉ង់​ (Tehran ) ថា ត្រូវ​តែចរចា​នៅពេលនេះ។

លោក​បាន​បន្ត​ថា៖ «ខ្ញុំ​មិន​គិត​ថា​ពួក​គេ​ចង់​បាន​​ផល​វិបាកនៃការមិន​ធ្វើ​កិច្ច​ព្រមព្រៀងទេ»។

គួរ​បញ្ជាក់​ថា មុនពេលមាន​ការវាយប្រហាររបស់​សហរដ្ឋអាមេរិក​ក្នុង​ខែ​មិថុនា កិច្ចចរចានុយក្លេអ៊ែរ​រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់​បាន​ជាប់​គាំង ជុំវិញ​ការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោន ថាទីក្រុង​តេអេរ៉ង់​បាន​បោះបង់​ចោលការ​ពង្រឹងសមត្ថ​ភាព​​លើដីរបស់ខ្លួន ដែល​សហ​រដ្ឋ​អា​មេ​រិក​ចាត់​ទុក​ជា​ផ្លូវ​ទៅ​រកអាវុធនុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

លោក ត្រាំ បាននិយាយថា៖ « យើង​អាច​មាន​កិច្ចព្រមព្រៀង​ ជំនួស​​ឱ្យការបញ្ជូនយន្ត​ហោះ​ B-២s  ដើម្បី​ទម្លាក់​ចូល​​តំបន់​នុយក្លេអ៊ែរ​របស់​ពួក​គេ​ ហើយយើងត្រូវតែបញ្ជូន B-២s ​»។ ដោយ​លោក​សំដៅ​លើ​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​បំបាំងកាយរបស់អាមេរិក ​​ជា​អ្នក​ទម្លាក់គ្រាប់បែក៕

ប្រែសម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម