ព័ត៌មានអន្ដរជាតិ
អាមេរិកនឹងបង្កើតមូលដ្ឋានទ័ពអចិន្ត្រៃយ៍ នៅប៉ូឡូញ ដើម្បីការពារសម្ព័ន្ធមិត្តនៅអឺរ៉ុបខាងកើត
ទោះបីជារដ្ឋបាល លោក ដូណាល់ ត្រាំ តែងតែបង្ហាញការថ្នាំងថ្នាក់ជាមួយសម្ព័ន្ធមិត្តនៅអឺរ៉ុបមិនព្រមជួយខ្លួន ដើម្បីវាយប្រហារអ៊ីរ៉ង់ នាពេលថ្មីៗនេះក្តី ក៏អាមេរិកមិនភ្លេចការពារសម្ព័ន្ធមិត្តពីភាពមិនប្រាកដប្រជាដែលអាចកើតមាន នាពេលអនាគតឡើយ។
កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz លើកឡើងថា លោកបានស្នើជាផ្លូវការទៅកាន់សហរដ្ឋអាមេរិកក្នុងការបង្កើតមូលដ្ឋានយោធាអាមេរិកថ្មីជាអចិន្ត្រៃយ៍ក្នុងប្រទេសប៉ូឡូញ ជាសញ្ញាបង្ហាញពីបំណងរបស់ទីក្រុងវ៉ាសូវីក្នុងការពង្រឹងវត្តមានយោធារយៈពេលវែងរបស់អាមេរិក នៅភាគខាងកើតអឺរ៉ុប។ នេះបើយោងការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Anadolu នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦ ។

លោក Kamysz សរសេរលើបណ្តាញសង្គម X ថា៖ « ការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសន្តិសុខរបស់ប៉ូឡូញមិនថយចុះទេ។ ផ្ទុយទៅវិញ វាអាចកាន់តែកើនឡើង។ ប្រទេសប៉ូឡូញដែលមានសុវត្ថិភាព មានន័យថាមានកងទ័ពរឹងមាំ សង្គមរឹងមាំ និងសម្ព័ន្ធភាពរឹងមាំ»។
យ៉ាងណា មិនទាន់មានព័ត៌មានលម្អិតណាមួយ ចេញផ្សាយទាក់ទងនឹងទីតាំង ទំហំ ឬមុខងារដែលអាចកើតមាននៃកន្លែងដែលបានស្នើឡើងនោះទេ។
ការប្រកាសនេះកើតឡើង ពេលប្រទេសណាតូទាំងអស់បន្តវាយតម្លៃ នូវជំហរការពារជាតិរបស់ពួកគេឡើងវិញ ចំពោះភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងលើបរិយាកាសសន្តិសុខអឺរ៉ុបរយៈពេលវែង។
ការប្រកាសនេះក៏កើតឡើង អំឡុងពេលមានការជជែកវែកញែកពីរូបភាពនាពេលអនាគតនៃវត្តមានយោធាអាមេរិកនៅអឺរ៉ុប បន្ទាប់ពីមានរបាយការណ៍ក្នុងសប្តាហ៍ថ្មីៗនេះថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិនិត្យដាក់ពង្រាយកងទ័ព និងសព្វាវុធ នៅទូទាំងទ្វីបឡើងវិញ។
មន្ត្រីប៉ូឡូញអះអាងម្តងហើយម្តងទៀតថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះប្រទេសប៉ូឡូញនៅតែមិនផ្លាស់ប្តូរ ទោះបីជាមានការពិភាក្សាយ៉ាងទូលំទូលាយអំពីឥរិយាបថនិងការចែករំលែកបន្ទុកនានាក្នុងអង្គការណាតូក៏ដោយ។
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk និង លោក Kosiniak-Kamysz បានសង្កត់ធ្ងន់ក្នុងសប្តាហ៍ថ្មីៗនេះថា ប្រទេសប៉ូឡូញនៅតែជាដៃគូសន្តិសុខដ៏ជិតស្និទ្ធបំផុតមួយរបស់ទីក្រុងវ៉ាស៊ីនតោននៅអឺរ៉ុប។
គួរបញ្ជាក់ថា ប្រទេសប៉ូឡូញបានពិភាក្សាជាមួយសហរដ្ឋអាមេរិកយូរឆ្នាំមកហើយ ពីការដាក់មូលដ្ឋានទ័ពថ្មីនៅលើទឹកដីខ្លួន ចាប់តាំងពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែននៅឆ្នាំ ២០២២ ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


