KPT+
ស្រែក ឬ ដំឡើងសំឡេងដាក់ដៃគូ គឺជាអាវុធបំផ្លាញស្នេហាយ៉ាងសាហាវ
គ្រប់គ្នាតែងតែលឺពាក្យដដែលៗថា ពេលមានមិនចេះរក្សា ពេលបាត់បង់ទើបស្ដាយក្រោយ? តែជាទម្លាប់ មនុស្សយើងតែងបន្តធ្វើដោយដឹងឬឥតដឹងខ្លួន ពេលកំពុងខឹង ដែលនិយមយកកំហឹងមករាលដាលដាក់គ្នា។
ហេតុផល ៣ យ៉ាងដែលមនុស្សគ្រប់គ្នា មិនថាប្រុសឬស្រី ត្រូវតែបោះបង់ចោលឲ្យបានក្នុងចំណងស្នេហ៍ មុនពេលដែលអាចបំផ្លាញទំនាក់ទំនងស្នេហាពិបាកបកក្រោយ៖
ហេតុផល១ បង្កជាស្នាមរបួស

នៅពេលដែលដៃគូម្ខាងទៀតមិនស្ដាប់ ឬមិនទទួលអ្វីដែលយើងកំពុងនិយាយ យើងអាចគិតថាការដែលស្រែកខ្លាំងៗគឺជួយបាន តាមពិតគំនិតនេះអាចប្រើបានលុះត្រាតែពួកគេមានពិការភាពខាងរាងកាយពីកំណើត។ បើយើងស្រែកដាក់គ្នា ស្នាមរបួស នេះចូលជ្រៅក្នុងបេះដូង យើងកាន់ជាប់មិនលែង ។
សំឡេងស្រែកមិនបានជួយដល់មុខរបួសស្នូលរបស់យើង ដែលគេមិនបានឭនិងយល់នោះទេ។ រៀននិយាយចេញពីបេះដូង មនុស្សនឹងស្ដាប់ ហើយសំឡេងរបស់យើងនឹងមានឥទ្ធិពល ដោយមិនចាំបាច់បញ្ចេញសម្រែក។
ហេតុផល២ ក្លាយជាមនុស្សមានសម្តីផ្ដេសផ្ដាស

យើងត្រឹមត្រូវរៀនចេះដឹង និងល្អជាទាក់ទាញកម្រិតណាក្តី កុំបំផ្លាញរូបភាពយើងនិងចិត្តស្នេហាដែលពួកគេមានកន្លងមកជាមួយសំឡេងស្រែកព្រោះគ្រប់វាចាណាក្តីដែលអមជាមួយការគំហគ នឹងក្លាយជាសម្តីផ្តេសផ្តាសគ្មានពីណាស្តាប់ទេ។
ហេតុផល បាត់បង់ខ្លួនឯង

ឥទ្ធិពលនៃការស្រែកបានជំរុញឱ្យភាពជាខ្លួនឯងវិនាសជំនួសមកវិញនូវមនុស្សផ្សេងដ៏កម្រោលម្នាក់។ មនុស្សធ្លាប់មានចិត្តស្នេហាលើយើងនឹងកាន់តែឃ្លាតឆ្ងាយពីយើងដោយមិនដឹងខ្លួន។ កុំបន្ទោសអ្នកណាមកពីណា យើងខ្លួនឯងទេ ដែលបានគូសបន្ទាត់នៃគម្លាតស្នេហានេះ។
កំហឹងជាអាវុធ សម្តីសជាតិ។ ចូរផ្លាស់ប្ដូរឥរិយាបថកោងកាចទាំងនេះចោលភ្លាមៗ បើចង់ឲ្យជីវិតបានប្រសើរឡើង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


