Connect with us

KPT+

អំណាចនៃស្នេហ៍ពិត នឹងធ្វើឲ្យអ្នកជួបរឿងល្អៗចូលមកក្នុងជីវិត

បានផុស

នៅ

ហេតុអ្វីបានជាស្នេហា ធ្វើឲ្យយើងចង់ក្លាយជាមនុស្សល្អ? តើ​អំណាច​នៃ​ស្នេហា ពិត​ជា​អាច​កែប្រែ​មនុស្ស​បាន? មនុស្ស​ជា​ច្រើន​ដែល​មិន​ធ្លាប់​មាន​ស្នេហា​ពិត​ប្រាកដ ​ប្រហែល​ជា​មិន​យល់​ពី​វា​ទេ។ ដែលជាអំណាចនៃសេចក្តីស្រឡាញ់ ជារឿយៗគេនិយាយ​ទាំងវិជ្ជមាន និងអវិជ្ជមាន។

អំណាច​នៃ​សេចក្តីស្រឡាញ់​អវិជ្ជមាន ដូចពាក្យចាស់តែ​ពោល​ថា “សេចក្ដី​ស្រឡាញ់​គឺធ្វើឲ្យខ្វាក់​ភ្នែក”។ ពួកគេ​មិន​ឃើញ​អ្វី​ដែល​គួរ​មើល​ឃើញ​ឡើយ។ ប៉ុន្តែ​ងប់ងុលស្រលាញ់ នឹងធ្វើឲ្យយើងខកចិត្ត ហើយជ្រើសរើសបដិសេធការពិត។​ ចំណែកអំណាច​នៃ​សេចក្តី​ស្រឡាញ់នៅក្នុង​វិធី​វិជ្ជមាន​ មាន​ន័យ​ថា “ស្នេហា​ធ្វើ​ឲ្យខ្ញុំ​ចង់ក្លាយ​ជាមនុស្ស​ល្អ​មួយ​រូប” ទោះបីជា​ដៃគូ​​​មិនសុំ​ឲ្យ​អ្នក​ផ្លាស់​ប្តូរខ្លួន​ឯងក៏ដោយ នោះហើយជាមូលហេតុ​ដែល​ស្នេហា​ ធ្វើឲ្យ​មនុស្ស​ចង់​ក្រោក​ឡើង​ ហើយវា​ក៏អាច​ជះ​ឥទ្ធិពល​ដល់​បេះដូង​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ចង់​កែប្រែ​ខ្លួន​ឯង​ខ្លាំង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នេហា​បង្រៀន​អ្នក​នូវ​អ្វី​មួយ នៅក្នុង​ទំនាក់ទំនង ស្នេហា​នឹង​អនុញ្ញាតឲ្យអ្នក​រៀនអ្វីដែលថ្មី ពេញចិត្ត​ចំពោះអ្វី​ដែល​អ្នក​មិនធ្លាប់គិត​ថា​អ្នក​អាច​រីករាយ។ ដឹងពី​របៀប​ដោះស្រាយ​ជាមួយខ្លួនឯង​ ថា​តើវាជាការឆ្លើយតបរបស់អ្នកចំពោះស្ថានភាពជាក់លាក់ ឬអ្វីៗដែលអ្នកអាច​កែលំអ​បាន។ មួយទៀត​គឺ​បង្ហាញពីទិដ្ឋភាពល្អនៃបុគ្គលិកលក្ខណៈខ្លួនឯង ដែលអ្នកប្រហែល​ជាមិនធ្លាប់បានដឹង។

ស្នេហា​ផ្តល់ឲ្យ​អ្នកនូវទស្សនៈថ្មីៗ មនុស្សធំឡើងជាមួយ​នឹង​ទស្សនៈ គំនិត និងជំនឿលើ​ពិភពលោក​ ដែល​តែងតែ​ប្រកាន់យក​តាមរបៀបនោះ។ រហូតដល់ទស្សនៈ​មួយទៀតលេច​ចេញម​ក។ ជា​ការ​ពិត​ដែល​មនុស្ស​តែងតែបញ្ចប់ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​មាន​ទស្សនៈ​ពិភពលោក​ស្រដៀងគ្នា ប៉ុន្តែ​អ្នក​មិន​ដូចគ្នាទាំងអស់នោះទេ។ មាន​ជំនឿ​ជាច្រើន​ដែល​មនុស្ស​ជាទី​ស្រលាញ់មើលឃើញខុស​ពីអ្នក ហើយអ្នកមិនចាំបាច់​យល់ព្រម​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​ជានិច្ច​នោះ​ទេ។ ប៉ុន្តែ​​គួរ​តែ​មើល​ឃើញ​ថា​មាន​ភាព​ខុស​គ្នា​ វាជួយ​ពង្រីកការយល់ដឹង និងមើលឃើញ​ទស្សនៈ​ថ្មីលើជីវិត។

ស្នេហា​ធ្វើឲ្យ​កាន់​តែ​ភ្លឺ យើង​ធ្លាប់​មានជីវិត​ធ្ងន់ធ្ងរ​ពេក ឬ​តានតឹង​ពេក​រហូតធ្វើឲ្យឈឺចាប់ ប៉ុន្តែ​ប្រសិន​បើ​មាន​ស្នេហា​ល្អ អ្នកនឹងឃើញថាមាន​រឿងគួរឲ្យ​ចាប់អារម្មណ៍ជាច្រើននៅក្នុងជីវិតចូលមក។ គ្រាន់តែ​ឃើញ​មុខ​មនុស្ស​ដែល​យើង​ស្រលាញ់ យើង​នឹង​មានអារម្មណ៍ថា អ្វីៗ​កាន់​តែ​ងាយស្រួល​ដោះស្រាយ។ ភាពតានតឹងក៏តិច ហើយកាន់តែរីករាយជាងមុន វាមិនគ្រាន់តែ​កែលំអ​អាកប្បកិរិយា​ប៉ុណ្ណោះ​ទេ ប៉ុន្តែក៏ដើម្បី​បង្កើន​បុគ្គលិក​លក្ខណៈផងដែរ។

ស្នេហាធ្វើឲ្យ​មានអារម្មណ៍ល្អ ស្នេហ៍ពិតនឹងជួយយឹតយោងគ្នា ហើយតែង​មិន​ចង់​ឲ្យ​រឿង​អាក្រក់​មក​រំខាន​ដល់​ការ​គិត​ពី​សុភមង្គល​ចំពោះ​មនុស្ស​ជា​ទី​ស្រឡាញ់​ឡើយ។ ស្នេហ៍ពិត​​មិន​ឲ្យអ្នកខឹង​និង​ជេរ​ស្តី​ពី​រឿង​មិន​ល្អ​ដល់​ដៃ​គូ ព្រោះ​អ្នក​ក៏​មិន​ចង់​ឲ្យ​គាត់​មាន​អារម្មណ៍​អាក្រក់ ឬមានអារម្មណ៍ព្រួយបារម្ភអំពីអ្នក។ អ្នកនឹងស្ងប់ស្ងាត់ អត់ធ្មត់ ​ក្នុង​ការ​បង្ហាញ​ខ្លួន​ឯង។

ស្នេហា​គឺ​ជា​កម្លាំង​ជំរុញ ស្នេហាល្អជំរុញអ្នកឲ្យ​ក្លាយជាមនុស្សល្អ ដោយមិនមាន​អារម្មណ៍​សម្ពាធ។ វានឹងនាំអ្នក​ទៅរកតែរឿងល្អជានិច្ច។ ជាការពិត នៅពេលដែលអ្វីៗនៅជុំវិញល្អ នោះចិត្ត​ខាង​ក្នុងនឹងជំរុញអ្នកឲ្យ​មានអារម្មណ៍ល្អ ក្លាយជាមនុស្សល្អ ដើម្បីសម​នឹងទទួល​បានរបស់ល្អ​ដែល​អ្នក​បានជួបប្រទះ និងតបស្នងដល់អ្នកដែលអ្នកស្រលាញ់ ដែល​អាច​នាំអ្នកឲ្យ​ឆ្លងកាត់រឿងអាក្រក់ទាំង​អស់។

ស្នេហាធ្វើឲ្យ​មានអារម្មណ៍ថាបានបំពេញ នៅពេលដែលអ្នកមានស្នេហាល្អ នោះ​នឹង​មិន​មាន​អារម្មណ៍​ថា​បាត់​អ្វី​មួយ​ឡើយ។ ដោយសារតែគូស្នេហ៍​នឹងធ្វើឲ្យយើង​មានអារម្មណ៍គ្រប់យ៉ាង​ដែលយើង​ចង់បាន គឺមានជានិច្ច។ គាត​នឹងជាពាក់កណ្តាលទៀត ដែលជួយបំពេញអ្វីគ្រប់យ៉ាងដែលយើង​មិនធ្លាប់មាន។ បំផុសគំនិតអ្នកឲ្យ​ស្វែងរកការពេញចិត្តដោយខ្លួនឯង។ នេះ​ជា​អ្វី​ដែល​អាច​ឲ្យ​​អ្នក​ដឹង​ថា ​អ្នក​អាច​ក្លាយ​ជា​មនុស្ស​ល្អ​ជាង​មុន។

ស្នេហាជួយឲ្យ​សម្រេចបាននូវគោលដៅ មានគូស្នេហ៍ល្អគឺជាសំណាង មិនថាគោលដៅរបស់អ្នក​ស្ថិតក្នុងជីវិតបែបណា​នោះទេ មនុស្សដែលអ្នកស្រលាញ់ នឹងមិនដែលចោទសួរពីគោលដៅ​របស់អ្នក​ឡើយ។ ដោយសារតែពួកគេយល់ថាគោលដៅ​ទាំងនោះមានសារៈសំខាន់​សម្រាប់​អ្នក។ ទោះបីជាអ្នកមិនដែលពន្យល់ក៏ដោយ។ ពួកគេនឹងមិនព្យាយាមបញ្ឈប់អ្នក​សម្រាប់ហេតុផលអត្មានិយម​នោះទេ។ ពួកគេ​មើល​ឃើញ​សុភមង្គល​ផ្ទាល់​ខ្លួន​របស់​អ្នក​ថា ​សំខាន់​ដូច​ពួកគេ​ដែរ។ ប្រសិន​បើអ្នកសប្បាយចិត្ត គូស្នេហ៍​ក៏​សប្បាយចិត្ត​។

ស្នេហាផ្តល់ឲ្យ​នូវបញ្ហាប្រឈមដើម្បីផ្លាស់ប្តូរខ្លួនឯង ប្រសិន​បើ​កាល​ពី​អតីតកាល អ្នក​បាន​រស់​នៅ​ក្នុង​ហានិភ័យ​ ការ​មាន​ស្នេហា​អាច​ធ្វើ​ឲ្យយើង​ប្រែ​ក្លាយ​ខ្លួន​ឯង ​ទៅ​ជា​មនុស្ស​ដែល​ចេះ​ដឹង​។ ដោយសារតែអ្នកចង់សប្បាយចិត្តជាមួយមនុស្សដែលអ្នកស្រលាញ់ឲ្យ​បានយូរ អ្នកមិនចង់នឹកពេលវេលាជាច្រើនឆ្នាំ ដែលនឹងត្រូវចំណាយជាមួយគាត់។ ហើយ​មិន​ចង់ឲ្យ​ពួកគេ​មាន​ហានិភ័យ​ជាមួយ​អ្នក​ទេ។ អ្នកអាចឈប់ផឹកឈប់ជក់បារី ចាប់ផ្តើមធ្វើលំហាត់ប្រាណ ចាប់ផ្តើមញ៉ាំបន្លែ និងត្រី ថែរក្សាខ្លួនអ្នកឲ្យបានល្អ ចំណាយពេលជាមួយគូស្នេហ៍ច្រើនតាមដែលអាចធ្វើទៅបាន។

ស្នេហាល្អនឹងលើកទឹកចិត្តឲ្យក្លាយជាមនុស្សល្អ មនុស្ស​ដែល​ស្រឡាញ់​ពិត​ប្រាកដ​ ​មិន​អនុញ្ញាតឲ្យយើងបណ្ដោយ​ខ្លួន​ក្នុង​រឿង​អាក្រក់ទេ​។ គូស្នេហ៍ពិត នឹងយកចិត្តទុកដាក់ចំពោះយើងគ្រប់ពេល ហើយតែងប្រាប់ការពិត ឲ្យយើងរៀនកែលម្អខ្លួន។ គ្រប់រឿងទាំងអស់គូស្នេហ៍ពិតតែងលើកទឹកចិត្តអ្នកឲ្យក្លាយជាមនុស្សល្អ​ ហើយក៏មិនមែនសម្រាប់ពួកគេទេ ប៉ុន្តែសម្រាប់ខ្លួនអ្នកនេះហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម