Connect with us

ជីវិតកម្សាន្ដ

សាលនា ស្នេហាក្មេងៗដែលយុវវ័យគ្រប់គ្នាប្រាថ្នាចង់បាន

បានផុស

នៅ

ស្នេហា Youtuber មួយគូដែលកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ និងមនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បាន ក្រោយអ្នកទាំង ២ ប្រកាសភ្ជាប់ពាក្យជាមួយគ្នាជាផ្លូវការ កាលពីពេលកន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ស្នេហាអ្នកបង្កើតមាតិកា សាលនា បាននិងកំពុងកសាងភាពផ្អែមល្អែមជាមួយគ្នាតាមរយៈវីដេអូជាច្រើន ដែលបានធ្វើឲ្យអ្នកគាំទ្រ និងមនុស្សជាច្រើនលួចសរសើរ និងច្រណែនពួកគេទាំង២។ នៅពីក្រោយការបើកបង្ហាញជាផ្លូវការ ហេង វិសាល និង ស្រីនា លួចទាក់ទងគ្នាជាសម្ងាត់ដោយលាក់បាំងអ្នកគាំទ្រអស់រយៈជាង ៣ឆ្នាំ។ ដោយកាលពីថ្ងៃទី៨ ខែ១០ ឆ្នាំ ២០២២ Youtuber វ័យក្មេងទាំងពីរ បានដឹកដៃគ្នាធ្វើពិធីភ្ជាប់ពាក្យ បង្កការភ្ងាក់ផ្អើលពេញប្រព័ន្ធបណ្ដាញសង្គម និងមានអ្នកគាំទ្រជាច្រើន បានចូលរួមអបអរសាទរជាមួយគូស្នេហាថ្មីនេះផងដែរ។


តាមរយៈវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គមរបស់អ្នកទាំង២ជាច្រើន បានបង្ហាញពីភាពផ្ហែមល្ហែម ការយល់ពីគ្នា យកចិត្តទុក្ខដាក់ បារម្ភ និងទុកចិត្តគ្នាទៅវិញទៅមក ដែលទាំងនេះហើយបានធ្វើឲ្យអ្នកគាំទ្រលួចច្រណែនជាមួយស្នេហារបស់អ្នកទាំង២។ លើសពីនេះទៅទៀត សាលនា ក៏ជាគូស្នេហ៍មួយគូ ដែលអ្នកគាំទ្រតែងតែស្រមៃចង់ឲ្យក្លាយទៅជាការពិត មុនពេលអ្នកទាំង២មិនទាន់ប្រកាសជាផ្លូវការពីទំនាក់ទំនងរបស់ពួកគេ ព្រោះដោយសាររូបសម្រស់ និងសមត្ថភាពរបស់អ្នកទាំង២ ពិតជាសាកសមគ្នា​ ដែលធ្វើឲ្យអ្នកគាំទ្រផ្គូផ្គងអ្នកទាំង២ជាញឹកញាប់។

គួររំលឹកថា ហេង វិសាល ត្រូវបានទស្សនិកជនស្គាល់លោកតាមរយៈការធ្វើវីដេអូ Vlogs ផ្សេងៗ ហើយនៅលើ Youtube របស់លោកមានអ្នក Subscribers ដល់ទៅ ១.២៧ លាននាក់ ចំណែក ស្រីនា វិញ ត្រូវបានទស្សនិកជនស្គាល់តាមរយៈជាសិស្សនិទ្ទេសA និងជាអ្នកផាត់មុខ និងមានអ្នក Subscribers នៅលើ Youtube ៣៥៦ ពាន់អ្នក រួមជាមួយអ្នក Followers នៅលើ Instagram ១.៣ លាននាក់ផងដែរ៕
អត្ថបទ៖ ផានិត



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ទឹងសៀមរាបមិនមែនកើត​ពី​ធម្មជាតិ ឆ្លងកាត់​ការ​ជីកដោយមនុស្សជំនាន់អាណាចក្រខ្មែរ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ឆន ស្រីណេត ផ្តាំអ្នកវែកញែកមិនឃើញតម្លៃការខិតខំថ្នាក់ដឹកនាំថា “គួររួបរួមសាមគ្គីគ្នាទៅល្អជាង”

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ១០ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល

សន្តិសុខសង្គម១៤ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ១០ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ១៣ ម៉ោង មុន

សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស

Sokha Hotels

ព័ត៌មានពេញនិយម