កីឡា
សែន រ៉ាដេត លើកទីមួយក្នុងឆាកជីវិតហើយមួយប្រកួតរាប់ដល់ទៅបីដងកាលនៅអង់គ្លេស
កីឡាករ សែន រ៉ាដេត ថាការប្រកួតនៅប្រទេសអង់គ្លេសនេះជាការប្រកួតលើកទី១ ក្នុងឆាកជីវិតហើយដែលត្រូវអាជ្ញាកណ្ដាលរាប់ដល់ទៅ ៣ដងក្នុងមួយប្រកួតបែបនេះ ស្របពេលមកដល់ខ្មែរហើយនៅតែឈឺថ្គាមនៅឡើយទេមកដល់ពេលនេះ។

រ៉ាដេត ពេលប្រកួតនៅអង់គ្លេស
អ្នកប្រដាល់មកពីខេត្តកោះកុង សែន រ៉ាដេត បានឲ្យដឹងថា ការប្រកួតនៅអង់គ្លេសនេះគឺជាការប្រកួតដែលជូចត់ខ្លាំងសម្រាប់រូបគេ និងជាលើកទី១ ក្នុងឆាកជីវិតប្រកួតដែលត្រូវអាជ្ញាកណ្ដាលរាប់ដល់ទៅ ៣ដងក្នុងមួយប្រកួតបែបនេះ។ ការប្រកួតកន្លងទៅយ៉ាងច្រើនរាប់ ១-២ដងតែប៉ុណ្ណោះ ប៉ុន្តែនៅអង់គ្លេសនេះគឺការប្រកួត ៥ទឹកត្រូវអាជ្ញាកណ្ដាលរាប់ដល់ទៅ ៣ដងឯណោះ។

រ៉ាដេត ពេលប្រកួតនៅអង់គ្លេស
កីឡាករចិត្តសឿងរូបនេះបន្ថែមទៀតថា Smith ដែលជាដៃគូរបស់ខ្លួននេះគឺសមត្ថភាពល្អ និងមានក្បាច់ចេញចូលរហ័ស អាវុធចេញលឿន ល្អកណ្ដាប់ដៃ ធាក់ និងបោះជង្គង់ ពោលល្អទាំងព្រមតែម្ដង។ ដោយសារតែការប៉ះគ្នាកាលនោះចូលជង្គង់ និងកណ្ដាប់ដៃរបស់ដៃគូច្រើនទើបធ្វើឲ្យ រ៉ាដេត គ្រាំម ឈឺថ្គាម នៅឡើយទេមកដល់ពេលក៏ដោយ។

រ៉ាដេត ពេលប្រកួតនៅអង់គ្លេស
បញ្ជាក់ដែរថា កីឡាករ សែន រ៉ាដេត កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះរូបគេបានប្រកួតចាញ់ពិន្ទុកីឡាករ Smith ក្នុងជំនួបដណ្ដើមខ្សែក្រវាត់ ISKA ឯកម្មវិធី HITMAN Fight League នៅប្រទេសអង់គ្លេស។ ក្នុងការប្រកួតនោះដែររូបគេត្រូវអាជ្ញាកណ្ដាលរាប់រហូតទៅ ៣ដងឯណោះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


