ព័ត៌មានអន្ដរជាតិ
កិច្ចចរចាសន្តិភាពអ៊ុយក្រែនត្រូវផ្អាក ដោយសារឥទ្ធិពលសង្គ្រាមនៅអ៊ីរ៉ង់
កិច្ចពិភាក្សាត្រីភាគីដើម្បីស្វែងរកសន្តិភាពរវាងសហរដ្ឋអាមេរិក រុស្ស៊ី និងអ៊ុយក្រែន ត្រូវបានប្រកាសផ្អាកជាផ្លូវការហើយ នាថ្ងៃព្រហស្បតិ៍ទី១៩ខែមីនាឆ្នាំ២០២៦នេះ។

យោងតាមរបាយការណ៍ពីសារព័ត៌មាន Izvestia ដែលត្រូវបានចុះផ្សាយដោយរ៉យទ័រ វិមានក្រឹមឡាំងបានបញ្ជាក់ថា ការផ្អាកនេះគឺបណ្ដាលមកពីសង្គ្រាមដែលកំពុងឆាបឆេះយ៉ាងខ្លាំងនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបានធ្វើឲ្យយុទ្ធសាស្ត្រនយោបាយពិភពលោកមានការប្រែប្រួល។
មន្ត្រីរុស្ស៊ីយល់ឃើញថា នៅពេលដែលអាមេរិកងាកទៅផ្ដោតខ្លាំងលើសមរភូមិមជ្ឈិមបូព៌ា វានឹងធ្វើឲ្យអំណាចចរចារបស់អ៊ុយក្រែនចុះខ្សោយ។ ស្ថានភាពនេះអាចនឹងរុញច្រានឲ្យទីក្រុងកៀវគ្មានជម្រើសក្រៅពីការធ្វើសម្បទាន ឬយល់ព្រមតាមលក្ខខណ្ឌមួយចំនួនរបស់រុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមដែលបានអូសបន្លាយអស់រយៈពេល៤ឆ្នាំមកនេះ។
លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានលើកឡើងថា ខណៈដែលកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគ និងសេដ្ឋកិច្ចនៅតែបន្តធ្វើឡើងដោយតំណាងរុស្ស៊ីលោក Kirill Dmitriev ប៉ុន្តែរាល់កិច្ចពិភាក្សានយោបាយកម្រិតខ្ពស់នៃក្រុមត្រីភាគី ត្រូវបានដាក់ឲ្យស្ថិតក្នុងស្ថានភាព «រង់ចាំ» សិន។ នេះគឺជាសញ្ញាមួយបង្ហាញថា កិច្ចប្រឹងប្រែងផ្នែកការទូតដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន កំពុងតែជួបឧបសគ្គធំ និងស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ ដរាបណាវិបត្តិនៅអ៊ីរ៉ង់មិនទាន់បានធូរស្រាល៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


