ព័ត៌មានអន្ដរជាតិ
សំឡេងផ្ទុះកក្រើកមេឃ! គុយវ៉ែត បន្លឺសំឡេងស៊ីរ៉ែនអាសន្ន និងបើកប្រព័ន្ធខែលការពារអាកាស
ព្រឹកព្រលឹមស្រាងៗថ្ងៃពុធ ទី៣ ខែមិថុនា នេះ កងទ័ពរបស់ប្រទេសគុយវ៉ែត បានប្រកាសអាសន្នថា ប្រព័ន្ធការពារអាកាសរបស់ខ្លួន បានបើកប្រតិបត្តិការវាយបក និងស្ទាក់ចាប់យ៉ាងទាន់ហន់ ទៅលើការវាយប្រហារដោយមីស៊ីល និងដ្រូនពីសំណាក់សត្រូវ។

យោងតាមទីភ្នាក់ងារព័ត៌មាន Anadolu ការប្រកាសនេះ បានធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋនៅទូទាំងប្រទេស មានភាពភ័យខ្លាច និងបានឮសំឡេងផ្ទុះយ៉ាងខ្លាំងៗកក្រើកពេញផ្ទៃមេឃ។ ភ្លាមៗនោះ ខាងយោធាគុយវ៉ែត បានចេញមុខមកជម្រាបជូនសាធារណជនថា សំឡេងផ្ទុះទាំងនោះ គឺជាលទ្ធផលនៃការកម្ទេចអាវុធសត្រូវនៅលើអាកាស ដោយជោគជ័យ ពីប្រព័ន្ធការពាររបស់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែព័ត៌មានលម្អិតបន្ថែមជុំវិញការខូចខាត ឬប្រភពពិតប្រាកដនៃការវាយប្រហារនេះ មិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេ។
យ៉ាងណាមិញ គេដឹងថា ស្ថានភាពដ៏គ្រោះថ្នាក់នេះ គឺជាដុំភ្លើង ដែលបន្តឆេះរាលដាល តាំងពីចុងខែកុម្ភៈកន្លងទៅមកម៉្លេះ។ កាលណោះ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានសហការគ្នា បើកការវាយប្រហារតាមអាកាសយ៉ាងចាស់ដៃទៅលើប្រទេសអ៊ីរ៉ង់។ ប្រតិបត្តិការយោធានោះ បានឆក់យកជីវិតមនុស្សអស់ជាង ៣ ០០០នាក់ រួមទាំងបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺលោក Ayatollah Ali Khamenei ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងមេបញ្ជាការយោធាជាច្រើនរូបទៀតផងដែរ។ ជាការសងសឹក អ៊ីរ៉ង់ បានបើកការវាយប្រហារលើទីតាំងឈរជើងរបស់កងទ័ពអាមេរិក នៅទូទាំងតំបន់មជ្ឈិមបូព៌ា។
ដ្បិតមានការសម្របសម្រួលពីប្រទេសប៉ាគីស្ថាន រហូតឈានទៅដល់ការបង្កើតកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា កាលពីថ្ងៃទី៨ ខែមេសា ក៏ដោយ ក៏សន្តិភាពពិតប្រាកដ នៅតែមិនទាន់អាចកើតមានឡើងបាននៅឡើយ។ រាល់កិច្ចខិតខំប្រឹងប្រែង ដើម្បីឈានទៅរកការចរចាបង្កើតកិច្ចព្រមព្រៀងសន្តិភាពឱ្យបានទូលំទូលាយ និងរឹងមាំជាងមុនរវាងភាគីពាក់ព័ន្ធ ហាក់ដូចជាកំពុងជួបភាពទាល់ច្រក និងបរាជ័យជាបន្តបន្ទាប់ ដែលបន្សល់ទុកនូវស្រមោលសង្គ្រាម និងការវាយប្រហារសងសឹកគ្នាទៅវិញទៅមក មិនចេះចប់មិនចេះហើយបែបនេះ៕
ប្រែសម្រួល៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


