Connect with us

ជីវិតកម្សាន្ដ

វត្តមាន Angelina Jolie ជំរុញក្តីសង្ឃឹមថ្មី ក្នុងការអភិរក្សសំណង់បេតិកភណ្ឌវប្បធម៌ ២ នៅក្រុងបាត់ដំបង

បានផុស

នៅ

ដំណើរទស្សនកិច្ចរបស់តារាហូលីវូដល្បីល្បាញ Angelina Jolie នៅក្រុងបាត់ដំបង ត្រូវបានមើលឃើញថា ជាសញ្ញាវិជ្ជមានមួយដែលអាចជំរុញឱ្យមានការយកចិត្តទុកដាក់ឡើងវិញ លើការអភិរក្សបេតិកភណ្ឌវប្បធម៌ និងលើកកម្ពស់វិស័យសិល្បៈក្នុងតំបន់ ឱ្យកាន់តែមានសកម្មភាពរស់រវើកនាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ Angelina Jolie បានអញ្ជើញទៅពិនិត្យស្ថានភាព អគារមហោស្រពប្រាសាទមាស និងរោងភាពយន្តបាត់ដំបង ដែលជាសំណង់វប្បធម៌មានតម្លៃ ស្ថិតនៅក្នុងក្រុងបាត់ដំបង ដើម្បីសិក្សាពីស្ថានភាពជាក់ស្តែង និងវាយតម្លៃលទ្ធភាពក្នុងការជួសជុលកែលម្អឡើងវិញ។

ដំណើរនេះ ត្រូវបានរៀបចំឡើងតាមការអញ្ជើញរបស់ តំណាងសមាគមហ្វារពន្លឺសិល្បៈ ក្នុងបំណងស្វែងរកការគាំទ្រពីតារាអន្តរជាតិរូបនេះ ជួយកែលម្អរោងភាពយន្តចំណាស់ទាំងពីរ ដែលធ្លាប់ដើរតួសំខាន់ចំពោះការរីកចម្រើន នៃវិស័យភាពយន្ត និងសិល្បៈក្នុងតំបន់។

អគារទាំងនេះ ត្រូវបានសាងសង់តាំងពីទសវត្សឆ្នាំ១៩៦០ និងត្រូវបានចាត់ទុកថាជាសំណង់បេតិកភណ្ឌមានតម្លៃខ្ពស់ ប៉ុន្តែបច្ចុប្បន្នកំពុងប្រឈមនឹងការខូចខាតតាមកាលវេលា ដែលទាមទារការអភិរក្សយ៉ាងបន្ទាន់។

ក្នុងឱកាសនេះ ក៏មានការចូលរួមពីសំណាក់ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អភិបាលរងខេត្តប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងអាជ្ញាធរក្រុងបាត់ដំបងផងដែរ ដែលបង្ហាញពីកិច្ចសហការរវាងអាជ្ញាធរ និងដៃគូសិល្បៈ ក្នុងការរក្សាទុក និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ខេត្ត។

វត្តមានរបស់ Angelina Jolie លើកនេះ មិនត្រឹមតែជាការទស្សនកិច្ចធម្មតាទេ ប៉ុន្តែជាការបង្កើនការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ និងអាចក្លាយជាចំណុចចាប់ផ្តើមសម្រាប់គម្រោងស្តារឡើងវិញ ដែលនឹងជួយឲ្យបាត់ដំបងក្លាយជាមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ដ៏សំខាន់ម្តងទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម