Connect with us

ជីវិតកម្សាន្ដ

ញឹម ចាន់ថន ចេញមុខនិយាយជួស ម៉េង ប៊ុនឡូ ខណ:មានអ្នករិះគន់ពេល​ធ្លាក់ខ្លួន​ឈឺសុំ​ជំនួយ

បានផុស

នៅ

តារាចម្រៀងស្រី ញឹ​ម ច័ន្ទ​ថន បាន​បង្ហាញការហួសចិត្ត និងចេញមុខការពារមិត្តភក្តិធ្លាប់រួមអាជី ពលោក ម៉េង ប៊ុនឡូ ក្រោយមានបុគ្គលចំនួនបាន​ររិះគន់ថា ពេល​ធ្លាក់ខ្លួន​ឈឺសុំ​ជំនួយពេលមានលុយហ៊ឺហារសប្បាយមិនចេញគិត។

តារាស្រី ញឹម ចាន់ថន បានឱ្យដឹងថាកន្លងមកលោក ម៉េង ប៊ុនឡូ តែងតែយាមលាក់បាំនូវជំងឺរបស់ខ្លួនពុំឱ្យនណាដឹងទេសម្បីអ្នកនៅជុំវិញខ្លួន។ អ្នកនាងចចាត់​ទុក​ការ​រិះគន់​លើលោក ម៉េ​ង ប៊ុ​ន​ឡូ គឺ​ដោយសារ​អ្នក​ទាំងនោះ​មិន​បានដឹង​រឿង​ច្បាស់ ខណ:លោក ម៉េ​ង ប៊ុ​ន​ឡូ បាន​លក់​ទ្រព្យ​ដែល​មាន​ដើម្បី​ព្យាបាល​ស្ទើរ​អអស់ទៅហើយ។

កញ្ញា ញឹម ចាន់ថន បានបង្ហាញរូបថតរួមគ្នាមួយសន្លឹក និងរៀបរាប់ឱ្យដឹងថា “រូបនេះពេលថតរឿងខ្លួនឯង ធ្វេីរួមគ្នាជាមួយបងប្រុស ម៉េង ប៊ុនទ្បូ គាត់ជាមនុស្សស្លូត គំរូល្អក្នុងវិស័យសិល្បៈតាំងខ្ញុំស្គាល់ជាង២០ឆ្នាំ ហេីយគាត់ជាមនុស្សល្អខ្លាំងមិន ដែលមានរឿងអាស្រូវខ្ញុំក៏ធ្លាប់ធ្វេីការួមជាមួយគ្នាច្រៀងថតក៏ច្រេីន និងរួមធ្វេីកុនជាមួយគ្នាគាត់ឈឺយូរហេីយធ្លាប់លក់ផ្ទះលក់ទ្បាននិងគ្រឿងភ្លេងជាច្រេីនឈុត”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ញឹម ចាន់ថន បន្តទៀតថា “លោក ម៉េង ប៊ុនឡូ មិនដែលសុំជំនួយពីអ្នកណាទេហេីយ គាត់ក៏មិនចេះរអ៊ូរដាក់អ្នកណាដែរ អ្នកខ្លះមិនដឹងរឿងចេះដៀលថាអោយគេជាន់គេថែម អាងស្អីសិល្បៈឈឺ សុំជំនួយពេលរក លុយបាន មិនចេះទុកដាក់ពេលឈឺអាងស្អីសុំជំនួយហេីយ។ បេីមិនដឹងច្បាស់កុំចេះជាន់ពេកលោកព្រះអេីយ! ធ្វេីបុណ្យខ្លះទៅខ្មែរដូចគ្នា ដូចនិយាយអ៊ីចឹងគាត់ឈឺយូរហេីយមេីលអស់ច្រេីនដែរហេីយ”។

បន្ថែមពីនេះ ញឹម ចាន់ថន លើកឡើងទៀតថា “ឥឡូវគាត់ប្រាប់មិនឱ្យសុំជំនួយដែរ សូមចិត្តអ្នកខ្លះដឹងគាត់ច្បាស់នៅ បេីដឹងច្បាស់ចាំនិយាយ បេីមិនច្បាស់កុំនិយាយនាំបាប។ បេីមិនជួយអីគេទេ កុំចេះតែមានមាត់ចេះតែនិយាយគេខុសហត់មាត់មនុស្សខ្លះអត់ដឹ ងច្បាស់ចេះនិយាយគេ ចុងក្រោយប្អូនមានតែជូនពរបងប្រុសឆាប់ជាសះស្បេីយ ហេីយកុំខ្វល់មាត់អ្នកខ្លះ ព្រោះមានបងប្អូននិងសិល្បៈច្រេីននៅស្រលាញ់បង” ៕ ដោយ :ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម