ព័ត៌មានជាតិ
ផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំពិនិត្យសម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងស្ថាបនាផ្លូវជាតិចំនួនពីរខ្សែ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា (Term of References) សម្រាប់សិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងសាងសង់របៀងផ្លូវចំនួន ២ ខ្សែ ដែលខ្សែទី ១). ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និងខ្សែទី ២).ផ្លូវជាតិលេខ ៦០បេ ពីខេត្តក្រចេះទៅខេត្តកំពង់ធំ។


មន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលបន្ថែម និងពិនិត្យពិភាក្សាឱ្យបានល្អិតល្អន់តាមលក្ខណៈបច្ចេកទេស លើការរៀបចំលក្ខខណ្ឌយោង (Term of References – TOR) សម្រាប់ការជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស មកធ្វើការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) នៃគម្រោងផ្លូវខាងលើ។

គម្រោងស្ថាបនាផ្លូវជាតិថ្មីពីខេត្តបាត់ដំបងមកសៀមរាប មានការសិក្សាជាច្រើនឆ្នាំមកហើយ។ បើប្រៀបធៀបចម្ងាយផ្លូវចាស់ ផ្លូវជាតិថ្មីដែលគ្រោងសាងសង់តភ្ជាប់ពីខេត្តបាត់ដំបងមកខេត្តសៀមរាប សម្រួលការធ្វើដំណើរចំណេញចម្ងាយផ្លូវបានជាង ១០០ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន ៣ មានខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប។

តាមការសិក្សាទីតាំងផ្លូវដែលគ្រោងសាងសង់ចាប់ចេញពីផ្លូវជាតិលេខ ៥ ត្រង់ចំណុច PK302+325 ម៉ែត្រ ឆ្ពោះទៅចំណុចបញ្ចប់នៅផ្លូវលេខ ៦ ត្រង់ចំណុច PK343+100 ម៉ែត្រ មានចម្ងាយ ៧២,១៥៤ គីឡូម៉ែត្រ ឆ្លងកាត់ស្រុកចំនួន ៥ ក្នុងនោះខេត្តបាត់ដំបងឆ្លងកាត់ស្រុកថ្មគោល និងឯកភ្នំ ខេត្តបន្ទាយមានជ័យឆ្លងកាត់ស្រុកព្រះនេត្រព្រះ និងខេត្តសៀមរាបឆ្លងកាត់ស្រុកក្រឡាញ់ និងស្រុកពួក។

ដោយឡែកផ្លូវជាតិលេខ ៦០ បេ ពីព្រែកប្រសព្វខេត្តក្រចេះទៅកំពង់ថ្មខេត្តកំពង់ធំ ក៏មានការសិក្សាដើម្បីជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ។
លោក សាំង ប៊ុនថេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះបានប្រាប់កម្ពុជាថ្មីកន្លងទៅថា ផ្លូវជាតិលេខ ៦០បេ សាងសង់ចេញពីគល់ស្ពានខេត្តក្រចេះថ្មី កាត់តាមស្រុកព្រែកប្រសព្វដល់កំពង់ថ្មខេត្តកំពង់ធំមានប្រវែងជាង ១៣០ គីឡូម៉ែត្រ។

លោកថា ការស្ថាបនាផ្លូវជាតិមួយខ្សែនេះរួមទាំងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ នឹងក្លាយជាសរសៃឈាមដ៏សំខាន់ សម្រាប់បម្រើផលប្រយោជន៍សេដ្ឋកិច្ចខេត្តភូមិភាគឦសាន តាមរយៈការនាំលំហូរការដឹកជញ្ជូន និងការធ្វើដំណើររបស់ភ្ញៀវទេសចរ ខណៈដែលខេត្តនៅភូមិភាគឦសានកំពុងទទួលបានការលើកទឹកចិត្ត និងជំរុញការវិនិយោគពីរដ្ឋាភិបាល៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


