ព័ត៌មានអន្ដរជាតិ
សុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
ការិយាល័យព្រះបរមរាជវាំងថៃ បានចេញសេចក្តីថ្លែងការណ៍ជាលើកទីប្រាំពីរ ស្តីពីព្រះរាជសុខភាពរបស់ព្រះនាង Bajrakitiyabha ដោយបានបញ្ជាក់ថា សុខភាពរបស់ព្រះនាង បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ដោយសារតែការឆ្លងមេរោគធ្ងន់ធ្ងរ ដែលរហូតមកទល់ពេលនេះ ក្រុមគ្រូពេទ្យនៅមិនទាន់អាចគ្រប់គ្រងបាននៅឡើយទេ។

យោងតាមសេចក្តីថ្លែងការណ៍នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះ ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន Khaosod ក្រុមគ្រូពេទ្យ បានរកឃើញការឆ្លងមេរោគ នៅក្នុងពោះរបស់ព្រះនាង តាំងពីខែមេសា មកម្ល៉េះ ដែលបង្កឡើងដោយសារការរលាកពោះវៀនធំ។ ការឆ្លងមេរោគនេះ បានធ្វើឱ្យសុខភាពរបស់ព្រះនាងប្រែប្រួលមិនប្រក្រតី និងមិនទាន់មានលំនឹងនៅឡើយ ដោយក្នុងនោះរួមមាន សម្ពាធឈាមចុះទាបខ្លាំង បេះដូងលោតមិនស្មើគ្នា និងមានភាពមិនប្រក្រតីនៃការកកឈាមផងដែរ។
ទោះបីជាកន្លងមក ក្រុមគ្រូពេទ្យ បានបន្តប្រើប្រាស់ឧបករណ៍ជំនួយជីវិតសម្រាប់សួត និងតម្រងនោម ព្រមទាំងបានថ្វាយថ្នាំផ្សះ និងឱសថជាច្រើនមុខ ដើម្បីជួយទប់ទល់ឱ្យសម្ពាធឈាម និងចង្វាក់បេះដូងមានលំនឹងឡើងវិញយ៉ាងណាក្តី ក៏សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា ការឆ្លងមេរោគនោះ បានវិវត្តទៅជាធ្ងន់ធ្ងរឡើងៗ ហើយនៅពេលនេះ វាបានចាប់ផ្តើមជះឥទ្ធិពលអាក្រក់ដល់សរីរាង្គសំខាន់ៗជាច្រើនទៀត នៅក្នុងព្រះកាយរបស់ទ្រង់។
គួររំលឹកថា ព្រះនាង Bajrakitiyabha បានទទួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ Chulalongkorn ជារៀងរហូតមក ចាប់តាំងពីទ្រង់បានដួលសន្លប់បាត់បង់ស្មារតី ដោយសារតែបញ្ហាបេះដូងភ្លាមៗ កាលពីខែធ្នូ ឆ្នាំ២០២២ កន្លងទៅ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


