ព័ត៌មានជាតិ
អភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយនិងអ្នកតំណាងរាស្ត្រ លោកស្រី កែ ច័ន្ទមុនី និងលោក ហ៊ឺ វីរៈ បានចុះពិនិត្យដល់ទីតាំងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកទំនិញ និងរថយន្តដឹកកម្មករកម្មាករិនីរោងចក្រ នៅក្នុងស្រុកកំពង់ត្រឡាច ដែលបានបណ្តាលឱ្យមានអ្នកស្លាប់ចំនួន៩នាក់។

ហេតុការណ៍នេះបានកើតឡើងនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះលើផ្លូជាតិលេខ៥ ត្រង់ចំណុចមុខសាលាបឋមសិក្សាសាលាលេខ៥ ស្ថិតនៅភូមិសាលាលេខ៥ ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបានបង្កឡើងរវាងរថយន្តដឹកទំនិញ និងរថយន្តដឹកកម្មកររោងចក្រ។ ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ តាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា មានអ្នកស្លាប់ចំនួន៩នាក់ ក្នុងនោះស្រីចំនួន៨នាក់ និង៤៦នាក់ បានរងរបួសធ្ងន់-ស្រាល។

លោក ស៊ុន សុវណ្ណារិទ្ធិ លោកស្រី កែ ច័ន្ទមុនី និងលោក ហ៊ឺ វីរៈ បានសម្ដែងនូវការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារជនរងគ្រោះដែលបានទទួលមរណភាពក្នុងហេតុការណ៍ដ៏រន្ធត់នេះ។ លោកអភិបាលខេត្ត និងអ្នកតំណាងរាស្ត្រកំពង់ឆ្នាំង ក៏បានជួបសួរសុខទុក្ខកម្មករ-កម្មការនីរងរបួស ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


